កម្មវិធីសុខភាពផ្លូវចិត្ត Ep.03 ប្រធានបទ៖​ ជំងឺថប់អារម្មណ៌

រោគសញ្ញានៃជំងឺថប់អារម្មណ៍មានអ្វីខ្លះ? តើត្រូវប្រឈមជាមួយជំងឺនេះបែបណាខ្លះ?

 
កម្មវិធីសុខភាពផ្លូវចិត្ត Ep.03 ប្រធានបទ៖​ ជំងឺថប់អារម្មណ៌

រោគសញ្ញា

  • អ្នកគួររៀនសង្កេតមើលការនិយាយស្តី កាយវិការ និងការខុសប្លែកមួយចំនួន។
  • ក៏មានដែរចំពោះមនុស្សភាគច្រើន នៅពេលខ្លះចូលចិត្តយករឿងអ្នកដទៃយកមកគិត ខ្វល់រឿងគេ បារម្ភច្រើននូវហេតុការណ៍ដែលមិនទាន់កើតឡើង ដែលជាហេតុធ្វើឲ្យអ្នកមានសម្ពាធ ព្រួយបារម្ភ ភ័យខ្លាចនៅពេលដែលធ្វើការមិនទទួលបានជោគជ័យ ឬគិតអ្វីខុសពីការរំពឹងទុក។

ការព្យាបាល

ជាទូទៅការព្យាបាលមានពីរប្រភេទគឺដោយប្រើថ្នាំ និងមិនប្រើថ្នាំ។

ការដែលមិនប្រើថ្នាំគឺជារឿងមួយដ៏ល្អបំផុតសំរាប់សុខភាពដូចនេះអ្នកអាចអនុវត្តនៅវិធីសាស្រ្តមួយចំនួនមានដូចជា

  • ហាត់ប្រាណឲ្យបានច្រើន
  • ការតាំងសមាធិឲ្យចិត្តស្ងប់
  • និយាយជាមួយនិងអ្នកជំងឺ ព្យាយាមបង្កើនការជជែកបែបសប្បាយៗ។

សូមជម្រាបថា ចំពោះជំងឺនេះកើតឡើងភាគច្រើនទៅលើស្រ្តីមានភាគរយច្រើនជាងបុរសដោយបង្កឲ្យមានរោគសញ្ញាដូចជា៖

  • ញ័រទ្រូង
  • អស់កម្លាំងល្ហិតល្ហៃក្នុងខ្លួន
  •  ខ្សោយ ខ្វះវីតាមីន
  • គេងមិនលក់ គិតច្រើន ខ្វល់ច្រើន
  • ឆាប់ភ័យ

របៀបក្នុងការបង្ការ

ជំងឺថប់អារម្មណ៍យើងអាចបង្ការបានមានដូចជា៖

  • ការចេះដោះស្រាយបញ្ហាតាមជំហានៗ
  • ចេះកែប្រែបញ្ហាពីបញ្ហាធំមកតូចវិញ
  • គេចបញ្ហា (បញ្ហាខ្លះវាមិនមែនជាបញ្ហារបស់យើងនោះទេដូចនេះគួរតែគេចអំពីបញ្ហាទាំងអស់និងដូចជារឿងនៅអតីតកាល ឬ បច្ចុប្បន្នកាល)
  • ទទួលយកបញ្ហា (បើយើងយល់ពីការពិតយើងគួរតែទទួលស្គាល់ការពិត)
  • ហ៊ានប្រឈមមុខនឹងការពិត
  • ពិភាក្សាជាមួយមនុស្សដែលអាចទុកចិត្តបាន

របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ

មិនគួរទទួលទានអាហារណា មានជាតិអាល់កុល (ស្រា)​ ជក់បារី និងជាតិកាហ្វេ​ជាដើម។

     ចំពោះអ្នកដែលមានបញ្ហាថប់អារម្មណ៍កំរិតស្រាលហើយប្រសិនជាអ្នកញុំារបស់ទាំងអស់នេះបន្ថែមទៀតនោះគឺវាជំរុញបន្ថែមនៃប្រឈមជាមួយការកើតឡើងនៃជំងឺថប់អារម្មណ៍នេះកាន់តែខ្លាំងឡើងៗ។ ផ្ទុយទៅវិញអ្នកគួរទទួលទានអាហារណាដែលសំបូរសារធាតុចិញ្ចឹមមានដូចជា បន្លែ ផ្លែឈើ ត្រីសាច់ និងគ្រាប់ធញ្ញជាតិជាដើម។

 ជំនួសឲ្យការទទួលទានបែបនេះ អ្នកគួរងាកមកធ្វើលំហាត់ Yoga គឺជួយទាំងកាយ ជួយទាំងចិត្ត និងស្តាប់ចំរៀង។

សារដ៏មានសារ:ប្រយោជន៍

ចំពោះជំងឺគឺអាចកើតទៅលើមនុស្សគ្រប់វ័យអាស្រ័យទៅលើការកើតខ្លាំង ឬ ក៏ស្រាល ហើយស្ថិតនៅស្ថានភាពបែបណា ដូចនេះ អ្កគួរតែស្វែងយល់អំពីចរិតលក្ខណ:ដែលអាចសំគាល់បានថាអ្នកមានជំងឺនេះ ដូចការរៀបរាប់ខាងលើ។ផ្ទុយទៅវិញសូមកុំនៅស្ងៀមស្ងាត់ម្នាក់ឯងច្រើនពេក ព្យាយាមពិភាក្សាជាមួយមនុស្សដែលអាចទុកចិត្តបាន និងស្វែងរកគ្រូពេទ្យឬអ្នកជំនាញដែលអាចជួយដោះស្រាយបញ្ហារបស់អ្នកបាន៕

សូមទស្សនាវីដេអូខាងក្រោម: