កម្មវិធីសុខភាពផ្លូវចិត្ត Ep.01 ប្រធានបទ៖ ជំងឺផ្លូវចិត្ត

ជំងឺផ្លូវចិត្ត ជាជំងឺវេជ្ជសាស្ត្រ សិក្សាអំពីផ្លូវចិត្តរយ:ពេល ៣ឆ្នាំ មិនមែនជាជំងឺកើតឡើងដោយសារអរូបីនោះឡើយ។ ដូច្នេះហើយ ជំងឺនេះអាចកើតឡើងចំពោះមនុស្សគ្រប់វ័យទាំងពីរភេទ និងគ្រប់ស្រទាប់វណ្ណៈ។

 
កម្មវិធីសុខភាពផ្លូវចិត្ត Ep.01   ប្រធានបទ៖ ជំងឺផ្លូវចិត្ត

សូមជម្រាបថាជំងឺបាក់ទឹកចិត្តគ្រាន់តែជាផ្នែកមួយនៃជំងឺធ្លាក់ទឹកចិត្តតែប៉ុណ្ណោះ។ជំងឺផ្លូវចិត្ត ទាក់ទៅនឹងផ្នែកខាងក្នុងដូចជា Software ប៉ុន្តែរាងកាយគឺជាផ្នែកខាងក្រៅរបស់អ្នកហើយវានៅតែអាចធ្វើចលនាបាន។

កាលណាផ្នែកខាងក្នុង ឬ Software មិនដំណើរការឬមានបញ្ហានោះរាងកាយរបស់អ្នកក៏មិនអាចធ្វើអ្វីមួយបានល្អប្រសើរដែរ។

ចំពោះការព្យាបាល គឺអ្នកត្រូវដឹងឲ្យបានច្បាស់ជាមុនសិនថាតើអ្នកមានជំងឺផ្នែកផ្លូវចិត្ត ឬផ្លូវកាយ?ប្រសិនបើប្រាកដថាមានជំងឺផ្លូវចិត្តអ្នកគួរស្វែងរកទីកន្លែងណាដែលផ្តល់សេវាពិគ្រោះយោបល់ ឬទៅជួបជាមួយនឹងគ្រូវពេទ្យផ្លូវចិត្តដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថាប្រសិនបើអ្នកមានជំងឺផ្លូវចិត្តកំរិតស្រាលអ្នកគ្រាន់តែទៅពិគ្រោះយោបល់ ពិភាក្សាអំពីបញ្ហាផ្លូវចិត្តជាមួយគ្រូវពេទ្យផ្លូវចិត្តតែប៉ុណ្ណោះ ផ្ទុយទៅវិញប្រសិនបើអ្នកមានអាការ:ធ្ងន់ធ្ងរអ្នកអាចនឹងត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យផ្លូវចិត្តហើយត្រូវលើបថ្នាំដើម្បីព្យាបាលជំងឺផ្លូវចិត្តផងដែរ។

វិធីសាស្រ្តក្នុងការថែទាំគឺក្រុមគ្រួសារ បងប្អូន មិត្តភក្តិគួរលើកទឹកចិត្តចំពោះអ្នកជំងឺដែលមានជំងឺផ្លូវចិត្ត ពីព្រោះកំលាំងចិត្តគឺជារឿងមួយសំខាន់ណាស់ដើម្បីជំរុញទឹកចិត្តរបស់អ្នកជំងឺឲ្យជាសះស្បើយនិងជៀសផុតពីជំងឺនេះ។ អ្នកមិនគួររើសអើងចំពោះអ្នកជំងឺដែលមានបញ្ហាផ្លូវចិត្ត ឬធ្លាក់ទឹកចិត្តនោះទេ ពីព្រោះពួកគាត់ក៏ត្រូវការកំលាំងចិត្ត និងអ្នកដែលអាចជួយព្យាបាលគាត់ផងដែរ។កាលណាមានជំងឺផ្លូវចិត្តហើយ សមត្ថភាពខួរក្បាល និងកំលាំពលកម្មក៏ថយចុះតាមនឹងដែរ។

របៀបក្នុងការបង្ការ គឹអ្នកគួរឲ្យចំណីដល់ផ្លូវចិត្តដូចជាអ្នកគួរចំណាយពេលលំហែលកាយឲ្យបានសប្បាយចិត្ត ធ្វើលំហាត់ប្រាណ​ និងញុំាអាហារដែលមានសុខភាពល្អ និងទៅត្រួតពិនិត្យសុខភាពជាប្រចាំ។  

សារដ៏មានសារ:ប្រយោជន៍ប្រសិនបើដឹងខ្លូនថាកំពុងតែមានបញ្ហាផ្លូវចិត្តអ្នកគួរតែទៅរកមន្ទីរពេទ្យណាដែលអាចព្យាបាលសុខភាពផ្លូវចិត្ត និងជួបជាមួយគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវ:ដែលអាចព្យាបាលជំងឺអ្នកបាន៕

សូមទស្សនាវីដេអូខាងក្រោម៖