[វីដេអូ]ជំងឺមហារីក Ep.០៦ ប្រធានបទ៖ ជំងឺមហារីកថ្លើម

កត្តាដែលអាចធ្វើឱ្យ ជំងឺមហារីកថ្លើមកើតឡើង ដោយសារតែអ្នកជំងឺមានកើតប្រភេទរោគថ្លើមផ្សេងៗដូចជា ប្រភេទ A ,B ,C ,D និង E ការរលាកថ្លើមកើតឡើងដោយសារការទទួលទានគ្រឿងស្រវឹង ជក់បារី ដ៏ច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ...

 
[វីដេអូ]ជំងឺមហារីក Ep.០៦ ប្រធានបទ៖ ជំងឺមហារីកថ្លើម

ជំងឺមហារីកថ្លើម គឺជាកោសិកាសាច់កាចមួយដែលរីកលូតលាស់ខុសប្រក្រតី។ ជំងឺនេះ កើតឡើងដោយសារកោសិកាថ្លើមផ្ទាល់ ដំណើរខុសប្រក្រតី និងមួយទៀតគឺ ដោយសារកោសិកាមហារីកផ្សេងៗ បានរាលដាល ដូចជាមហារីកសួត មហារីកបេះដូង មហារីកពោះវៀន មហារីកក្រពះ មហារីកសុដន់។ល។ ចំណែកឯអ្វីដែលគួរយល់ដឹងមួយទៀត គឺតើជំងឺក្រិនថ្លើម និងមហារីកថ្លើមខុសគ្នាដូចម្តេច? តាមពិតទៅ ជារឿងពីដាច់ដោយឡែកគ្នា ជំងឺក្រិនថ្លើម អាចវិវឌ្ឍន៍ទៅជាជំងឺមហារីកថ្លើម តែមហារីកថ្លើម មិនអាចមកក្លាយជាជំងឺក្រិនថ្លើមនោះទេ។ កត្តាដែលអាចធ្វើឱ្យ ជំងឺមហារីកថ្លើមកើតឡើង ដោយសារតែអ្នកជំងឺមានកើតប្រភេទរោគថ្លើមផ្សេងៗដូចជា ប្រភេទ A ,B ,C ,D និង E ការរលាកថ្លើមកើតឡើងដោយសារការទទួលទានគ្រឿងស្រវឹង ជក់បារី ដ៏ច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ ការបង្កឡើងដោយពពួកវីរុសដែលបង្កឱ្យកើតមានជាការរលាក ដូចជា ការលើសគីឡូដែលធ្វើខ្លាញ់រុំថ្លើម និងការបង្កឡើងដោយពពួកប៉ារ៉ាស៊ីត(Parasites) កត្តាតំណពូជ លើសជាតិដែក ហូបរបស់ឆៅ ឬរស់។ល។

ជំងឺមហារីកថ្លើម ច្រើនតែកើតលើមនុស្សពេញវ័យ តែប្រសិនបើអ្នកជំងឺមានលក្ខណៈតំំណពូជ ឆ្លងតាំងពីក្នុងផ្ទៃម្តាយមក ពេលធំឡើងនឹងមានហានិភ័យខ្ពស់ដោយសារជំងឺមានលក្ខណៈរ៉ាំរ៉ៃទៅហើយ។ ដូច្នេះ ប្រសិនបើម្តាយមិនចង់ឱ្យកូនមានការឆ្លងជំងឺមហារីកថ្លើម ឬរោគថ្លើមផ្សេងៗ គួរតែទៅពិគ្រោះព្យាបាលជាមួយរកថ្នាំបង្ការ តេស្តឈាមមើល ឬចាក់វ៉ាក់សាំងជាដើម។ ចំណែកឯរោគសញ្ញានៃការកើតជំងឺមហារីកថ្លើមមានដូចជា៖

១. គ្រុន

២. មានដុំពក

៣. ហើមពោះ

៤. បាត់ចំណង់អាហារ និងស្រកទម្ងន់

៥. ឈឺពោះ

៦. អស់កម្លាំង

៧. ចេញលឿង។ល។
 

ដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងគ្មានជំងឺថ្លើម មហារីកថ្លើម អ្នកគួរតែឧស្សាហ៍មកពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬវេជ្ជបណ្ឌិតដើម្បីរកដំណោះស្រាយណាសមស្របសម្រាប់ការព្យាបាល ព្រោះជំងឺមហារីកថ្លើម មុននឹងវាវិវឌ្ឍន៍មក គឺមានការក្រិន ឬរលាកជាមុន ដែលជាដំណាក់កាលអាចព្យាបាល ឬអាចសង្គ្រោះបាន កុំទុករហូតដល់ខូចដល់កោសិកា ឬខូចថ្លើម៕

 

សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖