ប្រធានបទ ៖ របៀបដំឡើង WatchOS 10 នៅលើ Apple Watch

ថ្មីៗនេះ Apple បានបញ្ចេញ watchOS 10 ជាផ្លូវការហើយនៅប៉ុន្មានខែនេះ បន្ទាប់ពីការប្រកាសអាប់ដេតកម្មវិធីនៅក្នុងព្រឹត្តិការណ៍ WWDC ។ WatchOS 10 គឺជាការអាប់ដេតដ៏សំខាន់មួយ ដែលបានផ្លាស់ប្តូរបទពិសោធន៍កម្មវិធីនៅលើ Apple Watch ។ កម្មវិធី Apple Watch ជាច្រើនរួមមានដូចជា អាកាសធាតុ ផែនទី នាឡិកាពិភពលោក សារ សកម្មភាពផ្សេងៗ និងច្រើនទៀតត្រូវបានរចនាឡើងវិញ ។ Apple Watchក៏ទទួលបានមុខងារកម្មវិធីមួយចំនួនផងដែរ រួមមាន Snoopy, Palette, Solar Analog, Nike Globe និង Modular Ultra។ សម្រាប់អ្នកជិះកង់នឹងទទួលបានមុខងារថ្មីៗដូចជា ការរកឃើញការហាត់ប្រាណដោយស្វ័យប្រវត្តិ កាឡូរីសម្រាប់ការជិះកង់អេឡិចត្រូនិក ខណៈពេលដែលអ្នកឡើងភ្នំនឹងអាចមើលឃើញទិដ្ឋភាពកម្ពស់បីវិមាត្រនៅក្នុងកម្មវិធីត្រីវិស័យ និងផែនទីសណ្ឋានដីនៅក្នុង Apple Maps បានផងដែរ។

 
ប្រធានបទ ៖ របៀបដំឡើង WatchOS 10 នៅលើ Apple Watch

ចំពោះ watchOS 10 អ្នកអាចទាញយកវាដោយប្រើ iPhone របស់អ្នក ឬតាមរយៈកម្មវិធី Settings នៅលើ smartwatch របស់អ្នក។

ដំណើរការនេះអាចចំណាយពេលដល់ទៅមួយម៉ោងដូច្នេះអ្នកត្រូវប្រាកដថាអ្នកមានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់ការអាប់ដេត។ សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីដំឡើង watchOS 10

1. ដំបូងបើកកម្មវិធី Watch នៅលើ iPhone របស់អ្នក

2. បន្ទាប់មកចុច General

3. រួចចុច Software Update

4.​ បន្ទាប់មកធ្វើការអាប់ដេត watchOS 10 នឹងត្រូវបានបង្ហាញ ប្រសិនបើវាមានសម្រាប់ Apple Watch

     របស់អ្នក។ រួចចុច Download និង Install

5. Accept លក្ខខណ្ឌនានា ហើយបញ្ចូលលេខសម្ងាត់នៅលើ Apple Watch និង iPhone របស់អ្នកប្រសិនបើ    

   មាន Prompt up message

6. ចុងក្រោយដំណើរការនឹងបង្ហាញនៅលើ Apple Watch របស់អ្នក នៅពេលដែលអាប់ដេតចាប់ផ្តើមទាញយក។

វាជារឿងសំខាន់ក្នុងការរក្សានាឡិការបស់អ្នកនៅលើឆ្នាំងសាករហូតទាល់តែការអាប់ដេតត្រូវបានដំឡើងពេញលេញ ព្រោះថាការដកវាចេញពាក់កណ្តាលនៃការអាប់ដេតនឹងរំខានដល់ដំណើរការនេះ។

ដំឡើង watchOS 10 ដោយផ្ទាល់នៅលើ Apple Watch របស់អ្នក ៖

មុនពេលចាប់ផ្តើម សូមសាក Apple Watch របស់អ្នកទៅ 50% ហើយទុកវានៅលើឆ្នាំងសាក។សូមប្រាកដថាវាត្រូវ

បានភ្ជាប់ទៅ Wi-Fi និងនៅជិត iPhone របស់អ្នក។ របៀបអនុវត្តន៍ ៖

1. ដំបូងចុច Digital Crown ដើម្បីមើលកម្មវិធីរបស់អ្នក

2. បន្ទាប់មកចុច Settings

3. រួចចុច General

4. ហើយចុច Software Update

5. បន្ទាប់មកចុច Download and Install

6. ប្រអប់បញ្ចូលនឹងបង្ហាញនៅលើអេក្រង់ដែលសួរអ្នកឱ្យទទួលយកលក្ខខណ្ឌនៅលើ iPhone របស់អ្នក។ ចុច OK

7. ចុចលើការជូនដំណឹងនៅលើ iPhone របស់អ្នក ដើម្បីមើលលក្ខខណ្ឌនានា ហើយចុចលើ Agree

8. ការអាប់ដេតឥឡូវនេះនឹងចាប់ផ្តើមដំឡើងនៅលើ Apple Watch របស់អ្នក។

នៅពេលដែល Apple Watch បញ្ចប់ការធ្វើបច្ចុប្បន្នភាពទៅ watchOS 10 វានឹងចាប់ផ្តើមឡើងវិញដោយស្វ័យប្រវត្តិ។ រង់ចាំរហូតដល់វាកើតឡើង មុនពេលដក Apple Watch របស់អ្នកចេញពីឆ្នាំងសាក។

ប្រភព ៖ Slash Gear                                        អត្ថបទ ៖ កា