ប្រមុខការទូតកម្ពុជា បានប្រកាសនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ មិនទទួលស្គាល់់ការកែប្រែព្រំដែនដោយកម្លាំងឡើយ

នៅថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កិច្ចពិភាក្សាកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសសារជាថ្មីការមិនទទួលស្គាល់់ការកែប្រែព្រំដែនដោយកម្លាំង ឬការបង្កើតស្ថានភាពជាក់ស្ដែង។

 
ប្រមុខការទូតកម្ពុជា បានប្រកាសនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ មិនទទួលស្គាល់់ការកែប្រែព្រំដែនដោយកម្លាំងឡើយ

នៅចំពោះមុខបណ្ដារដ្ឋមន្រ្តីការបរទេសប្រទេសជាច្រើនរាប់ទាំងប្រមុខការទូតចិន វ៉ាង យី ផងនោះ រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ជំហររបស់កម្ពុជាដែលថានៅតែឲ្យតម្លៃចំពោះសន្តិភាព កម្ពុជាធ្លាប់ស៊ូទ្រាំនឹងជម្លោះ និងទុក្ខវេទនារាប់ទសវត្សរ៍មកហើយ ហើយជម្លោះត្រូវតែដោះស្រាយតាមរយៈការសន្ទនាការទូត ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ។ 

លោកបានមានប្រសាសន៍ថា កម្ពុជាសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រពីសហគមន៍អន្តរជាតិចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ​ ដោយលើកឡើងថា«ព្រំដែន និងអធិបតេយ្យភាពមិនអាចត្រូវផ្លាស់ប្តូរដោយកម្លាំង ឬការបង្កើតស្ថានភាពថ្មីឡើយ។»

គួររម្លឹកថា ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា សេចក្តីស្មោះត្រង់ ការគោរពគ្នាទៅវិញទៅមក នៅតែមានសារៈសំខាន់សម្រាប់ការស្តារទំនុកចិត្តឡើងវិញ ការធានាសន្តិភាពយូរអង្វែង និងការអនុញ្ញាតឲ្យប្រជាជនដែលភៀសសឹកអាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ៕

ប្រភព៖ ក្រសួងការបរទេស