ជំនួញកសិកម្ម Ep.1 តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ

 
ជំនួញកសិកម្ម Ep.1 តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ

 តំបន់អភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ប្ញទ្ធី សែនជ័យ ស្ថិតនៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តំបន់នេះសាងសង់ឡើងនៅក្បែរជើងភ្នំ ហ៊ុំព័ទ្ធដោយបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាល អមដោយដើមឈើព្រៃគ្រប់ប្រភេទជាច្រើនដើម បក្សាបក្សី សត្វព្រៃ ចម្ការផ្លែឈើហូបផ្លែ ចម្ការបន្លែធម្មជាតិ កន្លែងរត់ហាត់ប្រាណតាមជើងភ្នំ កន្លែងបោះតង់ កន្លែងជិះកង់កំសាន្ត កន្លែងបើកបរប្រណាំងម៉ូតូ ឡាន ហើយក៏ជាទីកន្លែងស្រូបយកខ្យល់អាកាសធម្មជាតិបរិសុទ្ធដ៏គួរជាទីមនោរម្យ៕