[វីដេអូ] Ep. 83 ប្រធានបទ៖ ជំងឺរលាកអញ្ចាញធ្មេញ
ជំងឺរលាកអញ្ចាញធ្មេញគឺជាជំងឺដែលរលាកកោសិកានៅជុំវិញធ្មេញ។
លក្ខណ:សម្គាល់នៃអញ្ចាញធ្មេញ៖
- អញ្ចាញដែលមានសុខភាពល្អគឺអាចសង្កេតឃើញថាមានលក្ខណៈតឹងណែនល្អហើយគ្មានការហើម។មួយវិញទៀតអញ្ចាមានពណ៌ផ្កាឈូក ។
- អញ្ចាញដែលមានសុខភាពអន់កម្រិតស្រាលគឺមានកំណកកំបោរដែលអាចសង្កេតឃើញថាមានការប្រែពណ៌តិចតួចនៅជិតចន្លោះធ្មេញក្រហមតិចតួច គ្មានក្លិន គ្មានការហូរឈាម ប៉ុន្តែរមាស់ ហើយរលាកតិចតួច ។
- អញ្ចាញដែលមានបញ្ហារលាកខ្លាំងអាចសង្កេតឃើញថាមានសភាពក្រហមខ្លាំង ហើម មានក្លិនមាត់ មានកំណកកំបោរច្រើន និងមានខ្ទុះ។
កត្តាដែលបណ្តាលឲ្យមានការរលាកអញ្ចាញធ្មេញមានដូចជា៖
- កង្វះអនាម័យ
- ចំពោះស្ត្រីមានផ្ទៃពោះ ដោយសារផលិតជាតិអាស៊ីតច្រើន ដែលក្នុងមាត់មានកោសិកានិង fluoride នៅជុំវិញលាយឡំជាមួយអាស៊ីតដែលបណ្តាលឲ្យមានការរលាកអញ្ចាញ
- ការពុតធ្មេញ ក៏អាចបណ្តាលមកពីឧបករណ៍ពុតធ្មេញប៉ះពាល់ដល់អញ្ចាញ និងសម្អាតមិនបានស្អាតក៏អាចបណ្តាលឲ្យរលាកអញ្ចាញផងដែរ
- ការពិសាថ្នាំជាប្រចាំ
- ការពិសាបារី
- ការពិសាស្រា
- សេពគ្រឿងញៀន ។ល។
ចំពោះការព្យាបាល៖
- ក្នុងករណីរលាកអញ្ចាញតិចតួច ឬក្នុងករណីរលាកអញ្ចាញធ្ងន់ធ្ងរ ៖ អ្នកគួរតែជួបជាមួយទន្តបណ្ឌិតដើម្បីធ្វើការសម្អាតធ្មេញ និងពិនិត្យអញ្ចាញធ្មេញជាប្រចាំ។ បន្ថែមពីនេះអ្នកគួរប្រើថ្នាំដុសធ្មេញជំនួយអញ្ចាញ ញុំាវិតាមីន C ដើម្បីជំនួយអញ្ចាញឲ្យបានរឹងមាំឡើងវិញ និងជែលដើម្បីព្យាបាលអញ្ចាញធ្មេញ។
ចំពោះការការពារកុំឲ្យមានការរលាកអញ្ចាញធ្មេញ៖
- សូមធ្វើការពិនិត្យសុខភាពមាត់ធ្មេញជារៀងរាល់ ៦ខែ- ១ឆ្នាំម្តងដើម្បីសម្អាតយកកំណកកំបោរចេញ និងអាចដឹងមុននៅបញ្ហផ្សេងៗទាក់ទងនឹងអញ្ចាញធ្មេញ។
- ការថែទាំដោយខ្លូនឯង គឺត្រូវចំណាយពេលដុសធ្មេញឲ្យបានស្អាតគ្រប់ជ្រុងជ្រោយ ប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ ឬអំបោះទាក់ចន្លោះធ្មេញ និងទឹកខ្ពល់មាត់៕
សូមទស្សនាវីដេអូ ៖