[វីដេអូ] Ep.25 ប្រធានបទ៖ ការរលាកសសៃបណ្ដូលធ្មេញ
១. ការរលាកសសៃបណ្ដូលធ្មេញគឺជាអ្វី?
ការរលាកសសៃធ្មេញបណ្ដាលមកពីយើងមិនបានព្យាបាលរោគពុកធ្មេញ ដោយសារប៉ះទង្គិច ហើយមួយទៀតការព្យាបាលធ្មេញឬស្រោបធ្មេញនៅពេលទណ្ឌពេទ្យធ្វើការឆាបអញ្ចឹងក៏អាចមានបញ្ហាការរលាកសសៃបណ្ដូលធ្មេញដែរ។
២. តើការរលាកសសៃបណ្ដូលធ្មេញមានរោគសញ្ញាអ្វីខ្លះ?
នៅពេលដែលមានអី្វទៅភ្ញោចធ្មេញ ការចាប់ផ្ដើមឈឹចាប់ឬយើងញុំាអាហារដែលផ្អែមឬត្រជាក់ក៏វាចាប់ផ្ដើមភ្ញោចនៃការឈឺផងដែរ។ការឈឺចាប់នឹងគឺឈឺចាប់ខ្លាំងតែរយៈពេលឈឺគឺខ្លីទេ ត្រឹមតែ១វិនាទីឬ២វិនាទីទេវាបាត់ទៅវិញដោយឯងៗតែម្ដង។ហើយសញ្ញាមួយទៀតគឺ មានការឈឺចាប់ខ្ទកៗឈឺចាប់រយៈពេលយូរហើយជាធម្មតាឈឺនៅពេលយប់ ជួនកាលការឈឺចាប់អត់បាត់ទៅដោយខ្លួនឯងទេ យើងត្រូវការញុំាថ្នាំបំបាត់ការឈឺចាប់ សញ្ញាទាំងពីរនេះគឺជារោគសញ្ញារលាកសសៃបណ្តូលធ្មេញ។
៣. តើមានផលប៉ះពាល់អ្វីខ្លះនៅពេលដែលមិនបានព្យាបាល?
ចំពោះផលប៉ះពាល់ប្រាកដជាមាន វាប៉ះពាល់ដល់ការបង្កដល់ចុងឬស ហើយវាអាចធ្វើឲ្យមានរលាកជាលិការនៅជុំវិញធ្មេញ និងអាប់សែហើយខ្លាំងជាងគេគឺដុំគីសធ្មេញ។
៤.តើអាចធ្វើរោគវិនិច្ឆ័យអ្វីខ្លះទើបដឹងថាកើតការរលាកសសៃបណ្ដូលធ្មេញ?
ចំពោះរោគវិនិច្ឆ័យត្រូវតែពិនិត្យមើលដោយផ្ទាល់ជាមួយគ្រូពេទ្យជំនាញ ហើយការធ្វើតេស្តពិសេសបើសិនជាយើងសង្ស័យថាគាត់មានរលាកសសៃធ្មេញហើយ គឺត្រូវធ្វើការតេស្តទៅលើធ្មេញផ្ទាល់។
ជាចុងក្រោយអ្វីដែលសំខាន់នោះគឺការសម្អាតធ្មេញឲ្យបានស្អាត ត្រូវដុសធ្មេញយ៉ាងតិច១ថ្ងៃឲ្យបាន២ដងក្រោយពេលដែលយើងទទួលទានអាហារហើយ ត្រូវមកជួបជាមួយគ្រូពេទ្យរៀងរាល់៦ខែម្ដង៕
សូមទស្សនាវីដេអូខាងក្រោម៖