ចំនុចដែលអ្នកគួរធ្វើនៅពេលប្រើប្រាស់ Public WiFi

ដើម្បីចៀសវាងនូវហានិភ័យតាមរយៈការប្រើប្រាស់ Public WiFi អ្នកគួរធ្វើនូវរឿងទាំងអស់នេះ ។

 
ចំនុចដែលអ្នកគួរធ្វើនៅពេលប្រើប្រាស់ Public WiFi

1. ត្រូវមានការប្រុងប្រយ័ត្នក្នុងការបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ដូចជា username, password ទៅក្នុងវេបសាយ ។ ជៀសវាងបើមិនចាំបាច់

2. មិនត្រូចបង្កើតគណនីសេវាអនឡាញថ្មីឡើយ ដែលវាអាចអនុញ្ញាតឲ្យហេគឃ័រអាក់សេសចូលបានតាំងពីដំបូង

3. ជៀសវាងក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកសាជាថ្មី ទៅក្នុងសេវាណាមួយ ដែលវាអាចជាការបោកបញ្ជោត។ អ្នកត្រូវត្រួតពិនិត្យឲ្យបានច្បាស់

4. មិនត្រូវបញ្ជូនព័ត៌មានគណនីធនាគារឡើយ

5. ជៀសវាងការប្រើប្រាស់ធនាគារអនឡាញ 

6. មិនត្រូវធ្វើការចូលទៅកាន់ប្រព័ន្ធសំខាន់របស់កន្លែងធ្វើការអ្នកឡើយ លុះត្រាតែមានយន្តការការពារច្បាស់លាស់

7. គួរជៀសវាងការចែករំលែកឯកសារសំខាន់ៗ ឬធ្វើការអាក់សេសទៅកាន់ឯកសារទាំងអស់នោះឡើយ៕