នាយកកម្មវិធី WAT4CAMនិង នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅប្រទេសកម្ពុជា ដឹកនាំកិច្ចប្រជុំ KICK-OFF MEETING FOR SEMI-VIRTUAL SUPERVISION MISSION

 
នាយកកម្មវិធី WAT4CAMនិង នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅប្រទេសកម្ពុជា ដឹកនាំកិច្ចប្រជុំ KICK-OFF MEETING FOR SEMI-VIRTUAL SUPERVISION MISSION

នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM ជំហានទី១ នៃក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី BOURHIS Ophélie នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅប្រទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំ KICK-OFF MEETING FOR SEMI-VIRTUAL SUPERVISION MISSION នៃកម្មវិធី WAT4CAM ជំហានទី១ កិច្ចប្រជុំនេះមានរយ:ពេល០៤ថ្ងៃចាប់ពី ២៥-២៧ ខែ វិច្ឆិកា ដល់ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២០ ដែលមានសមាសភាពជាច្រើនចូលរួមដូចជា ៖

តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) តំណាងសហគមន៏អឺរ៉ុបនៅកម្ពុជា (EU) តំណាងក្រុមការងារទីប្រឹក្សាបច្ចេកទេសអន្តជាតិ Egis-SCP-KCC (TA-INFRA), SCP-GRET-MEIHO (TA-ISWM) NIRAS-ATSA-CIRD (TA-AGRI) FURUREWATER-MMA-JBA(TA-MEKONG-BASSAC) ក្រុមការងារ PMU-WAT4CAM និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តកណ្តាល ។ គោលបំណងនៃកិច្ចប្រជុំផ្តោតលើចំណុចសំខាន់មួយចំនួនដូចខាងក្រោម ៖

១-វឌ្ឍនភាពការងាររបស់ទីប្រឹក្សាបច្ចេកទេសអន្តជាតិខាងលើ ស្តីពីការសិក្សាគម្រោងស្តារព្រែក និងប្រព័ន្ធធារាសាស្រ្ត រយៈពេលជាង ១១ខែកន្លងមកចាប់ពីដើមឆ្នាំ២០២០ មក

២-រៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស និងសិក្ខាសាលានៅឆ្នាំ ២០២១-២០២៣ ស្តីពីការគាំទ្រគោលការណ៍ណែនាំ / ប្រកាសបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក ដែលសហការណ៍ និងការគាំទ្រពីក្រុមការងារបច្ចេសទេសទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម

៣-រៀបចំ និងប្រមូលទិន្នន័យប្រព័ន្ធធារាសាស្រ្ត

៤-រៀបចំម៉ូដែល Model/Spatial data collection និងប្រមូលទិន្នន័យ ដើម្បីសិក្សារបបជលសាស្រ្ត និងលំហូរដីល្បាប់នៃទន្លេមេគង្គលើ ទន្លេមេគង្គ និងទន្លេបាសាក់ ៕

ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម