[វីដេអូ] Ep. 99 ប្រធានបទ៖ តើអ្នកជំងឺទឹកនោមផ្អែមងាយនឹងប្រឈមបញ្ហាភ្នែកដូចម្តេចខ្លះ?

អ្នកមានជំងឺទឹកនោមផ្អែម រយ:ពេលយូរឆ្នាំប្រឈមនឹងបញ្ហាភ្នែក។ ចំណែកអ្នកជំងឺដែលគ្រប់គ្រងសម្ពាធឈាមមិនបានល្អនឹងមានជាតិស្ករកាន់តែខ្ពស់ក៏ធ្វើឲ្យប៉ះពាល់ភ្នែកដែរ។

 
[វីដេអូ] Ep. 99 ប្រធានបទ៖ តើអ្នកជំងឺទឹកនោមផ្អែមងាយនឹងប្រឈមបញ្ហាភ្នែកដូចម្តេចខ្លះ?

តើបញ្ហាអ្វីខ្លះដែលកើតមាននៅពេលមានជំងឺទឹកនោមផ្អែម?​

ផលប៉ះពាល់ដែលនាំឲ្យកើតជំងឺទឹកនោមផ្អែមក្រៅពីភ្នែក អ្នកជំងឺអាចប្រឈមនឹងការគាំងបេះដូង សសៃឈាមខួរក្បាល បញ្ហាខ្សោយក្រលៀន ឬខូចក្រលៀនដែលវាអាចវិវត្តន៍ដល់ការលាងឈាមផងដែរ។​

 

វិធីសាស្រ្តក្នុងការព្យាបាល

គ្រូពេទ្យនឹងធ្វើការព្យាលបាលអ្នកជំងឺដោយការគ្រប់គ្រងជាតិស្ករក្នុងកម្រិតមួយដែលសមមាត្រទៅនឹងសុខភាពរបស់អ្នកជំងឺ។ ជាពិសេសអ្នកជំងឺអាចតេស្តជាតិស្ករនៅពេលព្រឹកមិនទាន់បរិភោគអាហារ។​

 

វិធីសាស្រ្តក្នុងការបង្ការ

អ្នកជំងឺទឹកនោមផ្អែមគួរធ្វើការត្រួតពិនិត្យសុខភាពភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំទោះបីមាន ឬគ្មានសញ្ញាស្រវាំងភ្នែកក៏ដោយ ព្រោះការរកឃើញលឿន និងព្យាបាលទាន់ពេល អាចកាត់បន្ថយហានិភ័យនៃការខ្វាក់។ ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គួរពិនិត្យភ្នែកឲ្យបានឆាប់តាមដែលអាចធ្វើបាន៕