ប្រធានបទ ៖ ជំងឺមហារីកក្រអូមមាត់
ជំងឺមហារីកក្រអូមមាត់ ចាប់ផ្តើមនៅក្នុងកោសិកានៃក្រអូមមាត់។ក្រអូមមាត់ទន់ ស្ថិតនៅផ្នែកខាងលើនៃខ្នងមាត់នៅពីក្រោយធ្មេញ។ មហារីកក្រអូមមាត់ទន់ត្រូវបានគេចាត់ទុកថាជាប្រភេទមហារីកបំពង់ក។
សញ្ញា និងរោគសញ្ញាមួយចំនួននៃជំងឺមហារីកក្រអូមមាត់ អាចរួមមានដូចខាងក្រោម ៖
- ហូរឈាម
- ពិបាកលេប
- ពិបាកនិយាយ
- ដង្ហើមមានក្លិនមិនល្អ
- ឈឺមាត់
- ឈឺក្នុងមាត់មិនជាសះស្បើយ
- ធ្មេញរលុង
- ឈឺចាប់នៅពេលអ្នកលេបអ្វីមួយ
- ស្រកទម្ងន់
- ឈឺត្រចៀក
- ហើមនៅក ដែលអាចបណ្តាលឲ្យមានការឈឺចាប់
- បំណះពណ៌សនៅក្នុងមាត់របស់អ្នកដែលមិនបាត់ ។
ប្រការដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រអូមមាត់រួមមាន ៖
- ការប្រើប្រាស់ថ្នាំជក់
- ឆ្លងមេរោគ Human papillomavirus (HPV)
- លេបថ្នាំដែលរារាំងប្រព័ន្ធភាពស៊ាំ
- ហានិភ័យខ្ពស់ចំពោះអ្នកប្រើប្រាស់ថ្នាំជក់ និងពិសាគ្រឿងស្រវឹង ។
ប្រភព ៖ Mayo Clinic អត្ថបទ ៖ កា