[វីដេអូ] Ep. 82 ប្រធានបទ៖ ការពត់ធ្មេញកុមារក្នុងវ័យជំទង់

ការពត់ធ្មេញគឺជាការពត់នៅធ្មេញជំពឹស ឬធ្មេញប្រជ្រួសគ្នា ឬបញ្ហាមិនត្រង់ជួរ ឬបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងសន្លាក់ឆ្អឹង ដើម្បីឲ្យសុខភាពមាត់ធ្មេញល្អ និងងាយស្រួលទំពារ។

 
[វីដេអូ] Ep. 82 ប្រធានបទ៖ ការពត់ធ្មេញកុមារក្នុងវ័យជំទង់

កត្តាដែលកុមារត្រូវធ្វើការពត់ធ្មេញមានដូចជា៖

  • ធ្មេញប្រជ្រួស ឬជំពឹស
  • ទម្លាប់បៀមមេដៃ ដែលធ្វើឲ្យធ្មេញលយមកមុខ
  • ចូលចិត្តយកអណ្តាតរុញធ្មេញ
  • មកពីហ្សែន ។

មុននឹងធ្វើការពត់ធ្មេញគឺគ្រូពេទ្យតម្រូវឲ្យធ្វើការពិនិត្យធ្មេញរបស់អ្នកជំងឺជាមុនសិន ដើម្បីឲ្យដឹងថាធ្មេញរបស់កុមារមានសុខភាពល្អដែរឬទេ? ប្រសិនបើធ្មេញកុមារមានបញ្ហាឈឺឬបង្ករោគណាមួយ នោះទន្តបណ្ឌិតនឹងធ្វើការព្យាបាល ទើបអាចពត់តាមក្រោយ។ សម្រាប់ការពត់ធ្មេញកុមារគឹចំណាយរយៈពេលលឿនជាងវ័យជំទង់។

ចំពោះការថែទាំសម្រាប់កុមារក្នុងអំឡុតពេលពត់ធ្មេញ៖

  • សម្អាតធ្មេញឲ្យបានស្អាត ជាមួយនឹងច្រាស់តូចៗដុសនៅតាមចន្លោះលួស និងប្រើអំបោះទាក់ ចន្លោះធ្មេញ ឬប្រើឧបករណ៍អេឡិចត្រូនិចដើម្បីសម្អាតធ្មេញ
  • ជៀសវាងការញ៉ាំនូវអាហារមានជាតិផ្អែម
  • ជៀសវាងញ៉ាំនូវរបស់រឹងៗ
  • សម្អាតធ្មេញក្រោយពេលទទួលទានអាហាររួច ។

ជាចុងក្រោយមាតាបិតាមុននឹងសម្រេចចិត្តឲ្យកូនៗវ័យកុមារធ្វើការពត់ធ្មេញគឺតម្រូវឲ្យកុមារចេះថែរក្សាសុខភាពមាត់ធ្មេញឲ្យបានស្អាត ប្រសិនបើសម្អាតមិនបានស្អាតនោះទេអាចបង្កទៅជាការរលាកអញ្ចាញធ្មេញ។ គួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារអំឡុងពេលពត់ធ្មេញ ជៀសវាងការបាក់ធ្មេញ ឬរបូតដែកធ្មេញ៕

សូមទស្សនាវីដេអូ ៖