[វីដេអូ] Ep.21 ប្រធានបទ៖ តើព្រះធម៌អាចជួយមនុស្សក្នុងវ័យណាខ្លះ?

ព្រះធម៌អាចជួយមនុស្សបានគ្រប់វ័យ លុះត្រាតែពុទ្ធបរិស័ទចូលរួមបដិប័ត្រកាន់នូវព្រះធម៌។ព្រះធម៌មិនអាចជួយ មនុស្សមិនមានសតិគ្រប់គ្រាន់ មិនមានបញ្ញាឬស្មារតីនោះទេ។ សម្រាប់បឋមវ័យដែលយល់ពីតម្លៃព្រះធម៌គឺអាចជួយបង្កើនប្រាជ្ញាក្នុងការរៀនសូត្រឲ្យកាន់តែពូកែ។ចំណែកឯមជ្ឈិមវ័យវិញព្រះធម៌នឹងជួយឲ្យស្មារតីមានភាពស្ងប់ស្ងាត់ ការងារល្អគ្មានភាពឆេវឆាវក្នុងខ្លួន ព្រោះមនុស្សវ័យកណ្តាលតែងតែជួបប្រទះនូវសម្ពាធជាច្រើន។ រីឯបច្ឆិមវ័យគឺជាវ័យចុងក្រោយនៃជីវិតមនុស្សព្រះនឹងជួយមិនឲ្យមានទុក្ខកង្វល់ក្នុងចិត្តព្រោះបច្ឆិមវ័យតែងតែគិតថាខ្លួនមានព្រះធម៌ក្នុងចិត្តហើយគិតតែម៉្យាង “ជីវិតគឺនឹងស្លាប់”។

 
[វីដេអូ] Ep.21 ប្រធានបទ៖ តើព្រះធម៌អាចជួយមនុស្សក្នុងវ័យណាខ្លះ?

បន្ថែមពីនេះព្រះធម៌គឺជាឳសុថសម្រាប់ព្យាបាលរោគដែលមាននៅក្នុងសន្តានចិត្តរបស់មនុស្ស។

មូលហេតុដែលមនុស្សគ្រប់វ័យគួរស្តាប់និងយល់ដឹងពីព្រះធម៌គឺដោយសារតែ ៖

  • ទី១ ព្រះធម៌គឺត្រឹមត្រូវ គ្មានការក្លែងបន្លំ (ទុក្ខគឺទុក្ខ សុខគឺសុខ)។
  • ទី២ ព្រះធម៌គឺមានហេតុផលច្បាស់លាស់ មិនមែនសម្តែងឬនឹកឃើញយកមកនិយាយឡើយ ។
  • ទី៣ ព្រះធម៌មិនមែនស្តែងចេញនូវការដោះស្រាយតែម៉្យាងនោះទេ គឺអាចកាត់ផ្តាច់នូវការខ្វល់ខ្វាយការកើត

                 ទុក្ខទាំងឡាយណាដែលមាននៅក្នុងអារម្មណ៍ ហើយជួយបង្កើនប្រាជ្ញាដើម្បីឲ្យចិត្តជ្រះថ្លា។

  • ទី៤ ព្រះធម៌ក៏អាចជួយសម្រាលទុក្ខលំបាកសម្រាប់អ្នកមានបញ្ហាគឺយើងធ្វើសម្មាធិដើម្បីអប់រំចិត្តបានផងដែរ។

ដូច្នេះសូមចូលរួមស្តាប់ព្រះធម៌ ស្វែងយល់ និងចូលរួមផ្សព្វផ្សាយព្រះធម៌ឲ្យកាន់តែទូលំទូលាយទៅកាន់ពុទ្ធបរិស័ទគ្រប់វ័យដើម្បីជាកុសល និងធ្វើឲ្យចិត្តជ្រះថ្លា៕

សូមទស្សនាវីដេអូ ៖