នាយឧត្តមសេនីយ៍ ទៀ សីហា៖ អាមេរិកនឹងតាមដានឲ្យការអនុវត្តបទឈប់បាញ់យ៉ាងយកចិត្តទុកដាក់ និងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ

«ថ្ងៃនេះខ្ញុំបានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។

 
នាយឧត្តមសេនីយ៍ ទៀ សីហា៖ អាមេរិកនឹងតាមដានឲ្យការអនុវត្តបទឈប់បាញ់យ៉ាងយកចិត្តទុកដាក់ និងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ

ក្នុងកិច្ចជំនួប ឯកឧត្តម បានបញ្ជាក់ខ្ញុំពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់ ដែលឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេនក្នុងការអនុវត្តបទឈប់បាញ់។

ឯកឧត្តមទាំងពីរ ក៏បានបញ្ជាក់ថា នឹងតាមដានឲ្យការអនុវត្តនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព និងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត ថែមទាំងបានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដ»។