សហគមន៍អឺរ៉ុបនឹងទិញវ៉ាក់សាំងចំនួន ៣០០លានដប ពីក្រុមហ៊ុនវ៉ាក់សាំងអាឡឺម៉ង់ និងអាមេរិក
ប្រ៊ុយស៊េល៖ ប្រធានគណៈកម្មការសហគមន៍អឺរ៉ុបបាននិយាយថា សហគមន៍អឺរ៉ុប (EU) នឹងចុះកុងត្រាសម្រាប់ការទិញវ៉ាក់សាំង៣០០លានដប (Dose) ពីក្រុមហ៊ុនផលិតអាឡឺម៉ង់ BioNTech និងក្រុមហ៊ុនអាមេរិក Pfizer ដែលជាដៃគូសហការរបស់គេ។
កុងត្រា ដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ គឺជាកិច្ចព្រមព្រៀងទី៤ ហើយ ដែលសហភាពអឺរ៉ុបធានារ៉ាប់រង ជាមួយក្រុមហ៊ុនឱសថក្នុងការទិញវ៉ាក់សាំងការពារវីរុសកូវីដ១៩។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនវ៉ាក់សាំង BioNTech និង Pfizer ទើបតែបានបញ្ជាក់នៅថ្ងៃច័ន្ទសប្តាហ៍នេះថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពជាង៩០ភាគរយក្នុងការការពារវីរុសកូវីដ១៩ ជាពិសេសចំពោះអ្នកជំងឺ ដែលមិនធ្លាប់ចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩កាលពីមុន៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Xinhua