[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ
ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់ និងមិនមានអ្នកជាសះស្បើយ។ រីឯលទ្ធផលតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌០៣វិច្ឆិកា សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មី ០១ករណី និងមិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ៣០១នាក់។
សូមជម្រាបថា ករណីវិជ្ជមានកូវីដ១៩ថ្មី ០១ករណីកើតទៅស្រ្តីជនជាតិអាមេរិកកាំ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៤ ខែវិចិ្ឆកា ឆ្នាំ២០២០។
ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១៣នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន ៣០១នាក់ ក្នុងនោះមានស្រ្តី ៦១នាក់ និងបុរស ២៤០នាក់៕
ប្រភព: ក្រសួងសុខាភិបាល