[វីដេអូ] Ep.167 ប្រធានបទ៖ ជំងឺរលាកសាច់ដុំបេះដូងស្រួចស្រាវ
ជំងឺរលាកសាច់ដុំបេះដូងគឺជាការរលាកដែលបង្កឡើងដោយមេរោគណាមួយដែលធ្វើអោយបេះដូងអ្នកជម្ងឺទៅជាខ្សោយឬក៏មានបញ្ហាចង្វាក់បេះដូង។
កត្តាដែលបណ្ដាលឲ្យរលាកសាច់ដុំបេះដូងស្រួចស្រាវដោយសារតែ វីរុស បាក់តេរី និងប៉ារ៉ាស៊ីតជាដើម។
រោគសញ្ញា
អ្នកជំងឺរលាកបេះដូងស្រួចស្រាវភាគច្រើនមានរោគសញ្ញាសម្គាល់ទៅតាមអាការ: ដែលបង្កដោយវីរុសភាគច្រើនមានដូចជា ក្ដៅខ្លួន ផ្ដាសាយ ឈឺបំពង់ករ ថប់ទ្រូង និងញ័រដើមទ្រូងជាដើម។
រោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះ គ្រូពេទ្យនឹងធ្វើការចាប់ចង្វាក់បេះដូង អេកូបេះដូង ឬក៏ករណីខ្លះអាចច្រិបសាច់បេះដូងយកទៅពិនិត្យដើម្បីដឹងថាជាការរលាកបង្កដោយមូលហេតុអ្វីខ្លះ?
កត្តាប្រឈម
ចំពោះអ្នកជម្ងឺដែលមានបញ្ហាបេះដូងខ្លាំងអាចបណ្ដាលបាត់បង់អាយុជីវិតដោយសារតែខ្សោយបេះដូងខ្លាំងឬបញ្ហាចង្វាក់បេះដូង។
ការបង្ការ
យើងអាចបង្ការជម្ងឺនេះដោយការចាក់វាក់ស៊ាំងផ្ដាសាយធំ ការចាក់វាក់ស៊ាំងកូវិដ១៩ ឬវាក់ស៊ាំងផ្សេងទៀត ។
ជាចុងក្រោយប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើសូមប្រញាប់ទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា ដើម្បីបង្ការមុនពេលជំងឺនេះវិវត្តន៍ទៅជម្ងឺដូចជាខ្សោយបេះដូងឬក៏ជម្ងឺវិបត្តិបេះដូងដែលអាចបណ្ដាលឲ្យប៉ះពាល់អាយុជីវិត៕