ប្រធានបទ ៖ របៀបប្រើ touch controls សម្រាប់អ្នកប្រើ AirPods Pro!

AirPods Pro របស់ Apple គឺជាកាសស្តាប់ត្រចៀកឥតខ្សែដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ iPhone ដែលនាំមកនូវការអាប់ដេតជាច្រើនលើ AirPods ស្តង់ដារ។ ការរចនាកាសខាងក្នុងត្រចៀកនេះក៏ប្រើមុខងារមួយចំនួនដូចជា Active Noise Cancelation និង Transparency mode ផងដែរ។ អ្វីដែលពិសេសេនោះកាសទាំងនោះដំណើរការបានល្អបំផុតជាមួយ iPhone, iPad និង Mac ជាជាងប្រើប្រាស់ភ្ជាប់ជាមួយឧបករណ៍ដទៃទៀត។ AirPods Pro មានឧបករណ៍ចាប់សញ្ញា ដែលអាចប្រើដើម្បីឆ្លើយ ឬ បញ្ចប់ការហៅទូរសព្ទ និងគ្រប់គ្រងសំឡេង។លើសពីនេះ AirPods Pro 2 ក៏មានមុខងារ touch controls សម្រាប់កែតម្រូវកម្រិតសំឡេង ដើម្បីចាក់ ឬផ្អាកសំឡេង ប្រសិនបើចុចពីរដងនៅខាងលើដើមដើម្បីរំលងទៅបទបន្ទាប់ ឬចុចបីដងដើម្បីចាក់បទមុន។

 
ប្រធានបទ ៖ របៀបប្រើ touch controls សម្រាប់អ្នកប្រើ AirPods Pro!

អាថ៌កំបាំងខាងក្រោមនេះដែលអ្នកគួរដឹងមានដូចជា៖

  • របៀបប្រើប្រាស់ និង កែប្រែ touch controls ៖

1. ដំបូងដាក់ AirPods នៅក្នុងត្រចៀករបស់អ្នក សូមបើកកម្មវិធី Settings

2. បន្ទាប់មកចូលទៅកាន់ Bluetooth

3. ចុច 'i' នៅជាប់នឹង AirPods Pro

4. នៅខាងក្រោមសូម ចុច និងសង្កត់ AirPods រួចប៉ះផ្នែកខាងឆ្វេង ឬស្តាំ ដើម្បីជ្រើសរើសរវាង Noise Control និង Siri

5. ចុងក្រោយ Call Controls អ្នកអាចប៉ះកាសដើម្បីធ្វើការលើកទូរស័ព្ទ ឬក៏បញ្ចប់ការទទួលទូរស័ព្ទឬស្តាប់

គួររម្លឹកថា នៅលើ Mac អនុវត្តដូចគ្នា តែត្រូវបានប្ដូរតាម Menu  Apple ដែលបានកំណត់ក្នុង System Settings  ហើយបន្ទាប់មកអា​ចជ្រើសរើស AirPods Pro នៅរបាលចំហៀង៕

 

ប្រភព ៖ Slash Gear                           អត្ថបទ ៖ កា