[វីដេអូ] Ep.101 ប្រធានបទ៖ កត្តាប្រឈមក្រោយពេលវះកាត់សម្ភស្ស

ការវះកាត់កែសម្ភស្ស គឺជាការវះកាត់ទៅលើសេរីរាង្គ ដោយធ្វើការសា្ថបនា ឬកែកុនដោយផ្នែកៗនៃសេរីរាង្គក្នុងន័យទទួលបានសម្ភស្សដោយការចាក់បន្ថែម ឬការបន្ថយនៅសេរីរាង្គដើម្បីទទួលបានសម្ភស្សស្អាត។

 
[វីដេអូ] Ep.101 ប្រធានបទ៖ កត្តាប្រឈមក្រោយពេលវះកាត់សម្ភស្ស

កត្តាប្រឈម

​ចំពោះកត្តាប្រឈមក្រោយវះកាត់​កែសម្ភស្ស គឺអាចប្រឈមការឆ្លងរោគ ការហូរឈាម ការហើម ឈឺចាប់ និងកត្តាផ្សេងៗទៀតតិចតួចដែលអាចកើតមានឡើង អាស្រ័យទៅលើទំហំនិងទីតាំងនៃការវះកាត់កែសម្ភស្ស។ ចំពោះកត្តាប្រឈមអាចនឹងគ្រោះថ្នាក់ដល់ជីវិតគឺសង្កេតឃើញថាមានភាគតិចនៅឡើយទេ មិនមានជាកត្តាធំអ្វីនោះទេ ប្រសិនបើអ្នកបានទៅជួបជាមួយគ្រូពេទ្យឯកទេសច្បាស់លាស់ដើម្បីជួបពិគ្រោះអំពីបញ្ហា និងស្វែងយល់ពីលទ្ធផលដែលត្រូវទទួលបានក្រោយការវះកាត់និងផលលំបាកផ្សេងៗ។

គួររម្លឹកថា ក្រោយការវះកាត់អ្នកជំងឺចាំបាច់បំផុតត្រូវរក្សាអនាម័យ និងគោរពតាមការណែនាំរបស់គ្រូពេទ្យ។ ការវះកាត់សំខាន់ណាស់គឺការថែរក្សាអនាម័យដើម្បីជៀសវាងការឆ្លងមេរោគនិងការប្រុងប្រយ័ត្នផ្សេងៗទៀតដែលអាចប្រឈមនឹងគ្រោះថ្នាក់៕

សូមទស្សនាវីដេអូខាងក្រោម៖