[វីដេអូ] Ep.196 ប្រធានបទ៖ ជំងឺលើសជាតិខ្លាញ់
ជាទូទៅខ្លាញ់ TOTA cholesterol វាមាននៅក្នុងខ្លួនយើងតូចជាង 200 mg/dl ។ LDL ខ្លាញ់អាក្រក់ជាទូទៅនៅក្នុងឈាមតូចជា 100 mg/dl ។ HDL ជាខ្លាញ់ល្អមិនថាប្រុសឬស្រី កម្រិតរបស់វាធំជាង 60 mg/dl ឈាម។ ខ្លាញ់ Triglycerides តម្លៃធម្មតាតូចជាង 150 mg/dl។
ការលើសជាតិខ្លាញ់គឺជាការឡើងចរន្តជាតិខ្លាញ់ក្នុងឈាមខុសពីធម្មតា។
ជាទូទៅខ្លាញ់របស់យើងមាន៤ប្រភេទ
- Total cholesterol
- LDL cholesterol
- HDL cholesterol
- Triglycerides
ការបូមរកឃើញជាតិស្ករដែលល្អបំផុតគឺត្រូវតមអាហាររយ:ពេល ៨ម៉ោង ហើយតមការញុំាអាហារឆ្ងាញ់ៗមុនពេលបូមឈាម។ ប្រសិនបើត្រូវធ្វើការបូមខ្លាញ់ត្រូវពោះទទេរយ:ពេល ១២ម៉ោង។
រូបមន្តគណនា BMI គឺយក ទម្ងន់ / (កម្ពស់x កម្ពស់)
កត្តាបង្កឲ្យលើសជាតិខ្លាញ់
- ការរស់នៅ
- កត្តាតំណពូជ
- ការរស់នៅស្រណុក មិនធ្វើអ្វីសោះ
- ការពិសារគ្រឿងស្រវឹង
- អ្នកខ្សោយក្រពេញក
- ធាត់ជ្រុល
- អ្នកមានវិបត្តិជំងឺផ្លូវចិត្ត
ផលវិបាលនៃការលើសជាតិខ្លាញ់បង្កឲ្យកើតជំងឺជាច្រើនមានដូចជា
-ជំងឺលើសឈាម
-ជំងឺបេះដូង
-ជំងឺខ្សោយតម្រងនោម
-ជំងឺទឹកនោមផ្អែម
-ជំងឺដាច់សរសៃឈាមខួរក្បាល
ការព្យាបាល
ចំពោះការព្យាបាលអ្នកជំងឺគឺត្រូវសិក្សាអំពីសា្ថនភាពជំងឺរបស់គាត់ប្រៀបដូចពីរ៉ាមីត គាត់ឈឺអ្វីខ្លះ? ត្រូវធ្វើការព្យាបាលតាមលំដាប់លំដោយ។សូមកុំព្យាយាមទិញថ្នាំ ឬប្រើប្រាស់ថ្នាំដែលគ្មានការអនុញ្ញាតពីគ្រូពេទ្យ។
វិធីសាស្រ្តក្នុងការបង្ការ
ដើម្បីបង្ការសូមធ្វើការផ្លាស់ប្តូររបបអាហារ ធ្វើលំហាត់ប្រាណ គេងឲ្យបានគ្រប់គ្រាន់ លេបថ្នាំតាមវេជ្ជបញ្ជា និងត្រួតពិនិត្យសុខភាពជាប្រចាំ៕
សូមទស្សនាវីដេអូខាងក្រោម៖