[វីដេអូ]Ep.28 ប្រធានបទ:ការកង្វះសារជាតិទឹក

នៅក្នុងខ្លួនមនុស្សយើងមានជាតិទឹក 60%​ទៅ75%​ បើសិនជាយើងកង្វះជាតិទឹកមិនមានជាតិទឹកទៅចិញ្ចិម ខួរក្បាល បេះដូង សួត ដំរងនោម នោះគ្រឿងក្នុងរបស់យើងសុខភាពមិនល្អទេ ដូច្នេះត្រូវពិសារទឹកឲ្យបានគ្រប់គ្រាន់

 
[វីដេអូ]Ep.28 ប្រធានបទ:ការកង្វះសារជាតិទឹក
[វីដេអូ]Ep.28 ប្រធានបទ:ការកង្វះសារជាតិទឹក
[វីដេអូ]Ep.28 ប្រធានបទ:ការកង្វះសារជាតិទឹក
[វីដេអូ]Ep.28 ប្រធានបទ:ការកង្វះសារជាតិទឹក

ការកង្វះសារជាតិទឹក

នៅក្នុងខ្លួនមនុស្សយើងមានជាតិទឹក 60%​ទៅ75%​ បើសិនជាយើងកង្វះជាតិទឹកមិនមានជាតិទឹកទៅចិញ្ចិម ខួរក្បាល បេះដូង សួត ដំរងនោម នោះគ្រឿងក្នុងរបស់យើងសុខភាពមិនល្អទេ ដូច្នេះត្រូវពិសារទឹកឲ្យបានគ្រប់គ្រាន់

រោគសញ្ញា

ការកត់សម្គាល់ស្រួល គឺទឹកនោមខាប់ឬលឿងខ្លាំង បបូរមាត់ស្ងួត ឧស្សាហ៍ញ័រទ្រូង ពេលធ្វើចលនាលឿនហើយមានអាការៈវិលមុខ នេះក៍ជាអាការៈខ្វះជាតិទឹកផងដែរ​ដូច្នេះអ្នកគួរព្យាយាមញាំទឹកឲ្យបានគ្រប់ជារៀងរាល់ថ្ងៃ 

កត្តាប្រឈម

នៅពេលអ្នកស្រែកទឹកគឺជាំសញ្ញាកង្វះជាតិទឹកអ្នកគួរតែទៅញាំទឹក​មិនគួរញាំគ្រឿងកំប៉ុងឬរបស់ផ្អែមនោះទេព្រោះគ្រឿងអស់ទាំងនេះមិនអាចផ្ដល់ជាត់ទឹកឲ្យរាងកាយយើងបានទេ អ្នកគួរញាំំទឹកឲ្យបានច្រើននៅពេលព្រឹកនិងពេលល្ងាច 

វិធីសាស្ដ្រក្នុងការថែទាំ

ដើម្បីទ្រទ្រង់កម្លាំងយើងបានឈាមត្រូវការរត់គ្រប់ពេល​ ឈាមរតើស្រួលក៏ត្រូវការជាតិទឹកដែរ ដើម្បីបញ្ជូនគ្រាប់ឈាមក្រហមទៅផ្ដល់អុកសុីសែនទៅខួរក្បាលតៅបេះដូងទៅថ្លើម ចឹងបើយើងទឹកអត់គ្រប់គ្រាន់ទៅចិញ្ចិមគ្រឿងក្នុងយើងក៍អាចឈឺផងដែរ ទឹកមិនទៅដល់ខួរក្បាលអាចនិងវិលមុខ ទឹកមិនទៅដល់បេះដូងអាចនិងញ័រទ្រូង ចឹងយើងគួរឪ្យបានគ្រប់គ្រាន់ក្នងមួយថ្ងៃ 

ការព្យាបាល

នៅពេលដែលយើងមានបញ្ហាដូចជា ក្អួត​ រាគ អាចនិងធ្វើឲ្យយើងបាត់បង់ជាតិទឹក ដូចនេះការព្យាបាលដំបូងគ្រូពេទ្យគាត់និងសួរថាតើគីឡូយើងពីមុនប៉ុន្មានឥឡូវសល់ប៉ុន្មានរូចហើយនិងធ្វើការថ្លឹងគីឡូរាល់ថ្ងៃដើម្បីប្រៀបធៀបការព្យាបាល​ នៅពេលដែលអ្នកជួបនៅបញ្ហាខ្វះជាតិទឹក ពេលដែលងើបឈរ​ឬធ្វើចលនាផ្សេង សូមកុំធ្វើចលនាលឿនៗពេក ព្រោះវាអាចបណ្ដាលឲ្យអ្នកមានអាការៈវិលមុខជាដើម 

សារដ៏មានសារៈប្រយោជន៍

យើងគួរតែញាំទឹកឲ្យបានច្រើនជាពិសេសនៅផ្ទះ អ្នកមិនគួរនៅពេលដែលអ្នកស្រែកទឹកបែរជាទៅរកគ្រឿងកំប៉ុងឬទឹកផ្អែមញាំនោះទេ ព្រោះគ្រឿងផ្អែមមិនអាចផ្ដល់ជាតិទឹកឲ្យអ្នកបាននោះទេ ហើយវាក៏អាចធ្វើឲ្យអ្នកប្រឈមមុខនិងជំងឺផងដែរ ៕​ 

 

សូមទស្សនាវីដេអូដូចខាងក្រោម៖