[វីដេអូ] ជំងឺមហារីក Ep.05 ប្រធានបទ៖ ជំងឺមហារីកសុដន់
អ្នកជំងឺដែលមានមហារីកសុដន់គឺមានការឈឺចាប់ត្រង់សុដន់ តែមិនមែនមហារីកសុដន់សុទ្ធតែកើតមាននូវរោគសញ្ញាឈឺនោះទេ តែនៅពេលស្ទាបសុដន់ អាចនឹងមានប៉ះដុំរឹងៗមួយដែលជាដុំមហារីក។
ជំងឺមហារីកសុដន់ គឺជាជំងឺមួយប្រភេទកើតឡើងក្នុងក្រពេញទឹកដោះ ដែលកោសិកាសុដន់ប្រែប្រួលពីធម្មតាទៅជាកោសិកាមហារីក និងមានការវិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀត។ ជំងឺនេះមានការបង្ខិតបង្ខំ ធ្វើឱ្យសរសៃឈាមមានការប្រែប្រួល និងទៅចិញ្ចឹមកោសិកាមហារីក។ ជំងឺមហារីកសុដន់ អាចកើតឡើងដោយសារកត្តាដូចជា កត្តាតំណពូជ(ម្តាយ ឪពុក មីង ពូ យាយ តា...)ដែលមានផ្ទុកតំណជំងឺ ឬធ្លាប់កើតឡើង ការហូបថ្នាំជំនួយសម្រស់ ការចាក់ថ្នាំបង្កើនអរម៉ូន ឬជំនួយសម្រស់ អង្គុយធ្វើការច្រើនពេក(យូរ)។ល។ អ្នកជំងឺដែលមានមហារីកសុដន់គឺមានការឈឺចាប់ត្រង់សុដន់ តែមិនមែនមហារីកសុដន់សុទ្ធតែកើតមាននូវរោគសញ្ញាឈឺនោះទេ ហើយនៅពេលស្ទាបសុដន់ អាចនឹងមានប៉ះដុំរឹងៗមួយដែលជាដុំមហារីក។
ការកើតជំងឺមហារីកសុដន់នៅវ័យក្មេង គឹមានគ្រោះថ្នាក់ជាងការកើតជំងឺមហារីកសុដន់នៅវ័យចាស់ ដោយសារកោសិកាសុដន់កំពុងលូតលាស់ និងពិបាកព្យាបាលខ្លាំង ព្រោះដោយសារក្រោយព្យាបាល ងាយកើតឡើងវិញ និងគ្រោះថ្នាក់ជាងមុន។ ចំពោះស្រ្តីដែលបានងាយរងគ្រោះនៃការកើតជំងឺមហារីកសុដន់វិញ គឺងាយរងគ្រោះគ្រប់វ័យ និងពិសេស ក្រោយអាយុ ៣៥ ឆ្នាំ មានសន្ទុុះខ្ពស់ជាងគេ ប៉ុន្តែប្រសិនបើកើតទាំងវ័យក្មេង គឺមានហានិភ័យខ្ពស់ជាងមនុស្សចាស់ និងងាយនឹងកើតឡើងវិញ មិនថាបានព្យាបាល ដោយសារចាក់ថ្នាំ លេបថ្នាំ បាញ់កាំរស្មី ឬវះកាត់ក៏ដោយ ដែលយើងហៅថា Triple-Negative Breast Cancer។
បើនិយាយទាក់ទងនឹងវិធីសាស្រ្តការពារវិញ មិនមានអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថាកើតមកពីបញ្ហាពិតប្រាកដអ្វីដែរ ប៉ុន្តែយើងដឹងពីកត្តារួមផ្សំមួយចំនួនដែលអាចការពារ ឬបង្ការការកើតជំងឺមហារីកសុដន់បាន(លើកលែងតំណពូជ) ដូចជា៖
១. ការពារកុំឱ្យលើសទម្ងន់
២. ធ្វើលំហាត់ប្រាណជាប្រចាំ
៣. កាត់បន្ថយការពិសាស្រា ឬបញ្ឈប់
៤. ចំណីអាហារ ឬថ្នាំដែលមានអរម៉ូន៕
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖