[វីដេអូ] Ep.99 ប្រធានបទ៖ កត្តាប្រឈមនៃជំងឺអាល្លែកហ្ស៊ីស្បែក
ជំងឹអាលែកហ្ស៊ីស្បេកមានច្រើនប្រភេទ ប៉ុន្តែនៅក្នុងជំងឹ3ដែលសម្បូរជួបញឹកញាប់ គឺជំងឺត្រអក ជំងឺត្រទាត្រអាក និងជំងឺ Contact dermatitis ដែលជាជំងឺមួយដែលប៉ះពាល់អ្វីមួយធ្វើឲ្យមានប្រតិកម្មលើស្បែក។
មូលហេតុ
មូលហេតុដែលបណ្តាលឲ្យកើតមានជំងឺអាល្លែកហ្ស៊ីគឺអាចបណ្តាលមកពីបញ្ហាជាច្រើន អាស្រ័យទៅលើបញ្ហានីមួយៗ។ ឧទាហរណ៍ អ្នកជំងឺម្នាក់កើតជំងឹ ECZEMA ចេញនៅរោគសញ្ញាក្រហម កន្ទួលរមាស់ហើយបើសិនជាអ្នកជំងឺបានប៉ះនឹងអ្វីមួយដែលមិនត្រូវជាមួយនឹងស្បែក ដែលវាធ្វើឲ្យស្បែកបង្កទៅជា ECZEMA ជាពិសេសប៉ះជាមួយជាតិសាប៊ូ ប្រភេទគ្រឿងឡេ ដែលមិនត្រឹមត្រូវនឹងស្បែកក៏អាចបង្កទៅជាជំងឺ ECZEMA បានផងដែរ។
រោគសញ្ញា
ជាទូទៅអ្នកដែលមានជំងឺអាលែកហ្ស៊ីស្បែក សញ្ញាដំបូងស្តែងចេញដូចជារមាស់ឡើងក្រហមនៅលើស្បែក ឡើងកន្ទួលឬអ្នកខ្លះទៀតឡើងរហូតដល់ពងទឹកទៅលើស្បែក ដោយសារតែការប្រតិកម្មលើកោសិការខ្លាំង និងអាចឡើងជាផ្ទាំងៗដូចជំងឺកន្ទាលត្រអាកផងដែរ។
រោគវិនិច្ឆ័យ
ចំពោះការធ្វើរោគវិនិច្ឆ័យក្នុងជំងឺអាលែកហ្ស៊ីស្បែក ជាដំបូងគួរកត់សំគាល់ដោយខ្លួនឯង ហើយប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យអំពីអាការ:ជំងឹ។ ជៀសវាងប្រើប្រាស់ផលិតផលឬសារធាតុណាដែលលាបមិនធ្វើឲ្យរមាស់បង្កឲ្យមានជំងឺអាល្លែកហ្ស៊ី។
វិធីសាស្រ្តក្នុងការបង្ការ
ចំពោះបង្ការជំងឺអាល្លែកហ្ស៊ីស្បែក អ្នកគួរកត់សំគាល់ និងផ្អាកការប្រើប្រាស់ផលិតផលណាដែលមានជាតិកាត់ខ្ពស់ ប៉ះពាល់ទៅដល់ស្បែក។ ចំណែកទាក់ទងនឹងរបបអាហារវិ ញគឺមិនផ្តោតលើការតមអ្វីជាដាច់ខាតទេ អ្វីដែលសំខាន់នោះអ្នកត្រូវ កត់សម្គាល់ពីអាហារដែលងាយធ្វើឲ្យមានប្រតិកម្មមានដូចជា អាហារសមុទ្រ គ្រឿងផ្អាប់ ឬគ្រាប់ធញ្ញជាតិជាដើម។
ជារួមយើងមិនដឹងថាស្បែកមនុស្សម្នាក់ៗមានប្រតិកម្មនឹងសារធាតុអ្វីមួយនោះទេ ដូច្នេះក្នុងករណីណាមួយដែលយើងញុំា ឬទៅប៉ះសារធាតុអ្វីមួយបណ្ដាលឲ្យចេញប្រតិកម្មអ្នកគួរកត់ចំណាំដោយខ្លួនឯងហើយត្រូវតមឬបើមិនអាចជៀសបានអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន មុននឹងញុំា ឬប្រើប្រាស់របស់អ្វីមួយ៕
សូមទស្សនាវីដេអូខាងក្រោម៖