សូមប្រយ័ត្នករណីឆបោក! ព័ត៌មានសំខាន់ពីធនាគារកាណាឌីយ៉ា

ករណី ឆបោកតាមអ៊ិនធឺណិត (Phishing) គឺជាបច្ចេកទេសមួយដែល ជន ខិលខូច ប្រើប្រាស់ដើម្បីទទួលបានព័ត៌មានសំខាន់ ដូចជាលេខគណនី លេខប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ និង លេខ សម្ងាត់ ក្នុងកម្មវិធីធនាគារ តាមប្រព័ន្ធទូរស័ព្ទដៃរបស់លោកអ្នក ដោយបង្កើតវេបសាយក្លែងក្លាយ ឬផ្ញើសារ SMS, Email និង Chat បន្លំខ្លួនជាប្រភពដែលគួរឲ្យទុកចិត្ត។

 
សូមប្រយ័ត្នករណីឆបោក! ព័ត៌មានសំខាន់ពីធនាគារកាណាឌីយ៉ា

 

ប្រសិនបើលោកអ្នកទទួលបានសារ Email, SMS ឬ Chat ពីប្រភព ដែល មិន ស្គាល់ ផ្ញើ មកសុំព័ត៌មានផ្ទាល់ខ្លួនខាងលើ សូមលោក អ្នកកុំចុច លើតំណភ្ជាប់ ឬឯកសារភ្ជាប់ណាមួយ ហើយសូមកុំផ្ដល់លេខសម្ងាត់ និង ព័ត៌មាន ផ្ទាល់ខ្លួន ណាមួយ ឲ្យសោះ។

សូមបញ្ជាក់ថា ធនាគារ កាណាឌីយ៉ា មិនដែល ស្នើសុំ ឲ្យ អតិថិជន ផ្ដល់លេខ គណនី លេខសម្ងាត់ OTP ផ្សេងៗតាមរយៈសារ Email, SMS ឬ Chat នោះ ឡើយ។

ប្រសិនបើលោកអ្នកមានការសង្ស័យថាបានទទួលសារទាំងនោះ សូម ធ្វើការ ទំនាក់ទំនងជាបន្ទាន់មកកាន់បុគ្គលិកយើងខ្ញុំ តាមរយៈលេខទូរស័ព្ទ៖ 023 215 885/ 023 868 222៕

#CanadiaBank #SecurityAlert

 

ប្រភព: សន្តិសុខបច្ចេកវិទ្យា