២៤៩ករណីថ្មីទៀតហើយនៃវីរុសកូវីដ១៩នៅសិង្ហបុរី ដោយមាន១៦នាក់នៅក្នុងសហគមន៍

សិង្ហបូរី៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរី(MOH) កាលពីថ្ងៃពុធ ទី១៥ ខែ កក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ការឆ្លងវីរុសកូវីដ១៩នៅសិង្ហបុរីមាន២៤៩ករណីថ្មី ក្នុងនោះមាន១៦ករណីនៅក្នុងសហគមន៍ និង៥ករណីត្រូវបានចម្លងមកពីក្រៅប្រទេស។

 
២៤៩ករណីថ្មីទៀតហើយនៃវីរុសកូវីដ១៩នៅសិង្ហបុរី ដោយមាន១៦នាក់នៅក្នុងសហគមន៍
២៤៩ករណីថ្មីទៀតហើយនៃវីរុសកូវីដ១៩នៅសិង្ហបុរី ដោយមាន១៦នាក់នៅក្នុងសហគមន៍

ក្រសួងសុខាភិបាលបាននិយាយថា ៥ករណី ដែលនាំចួល ត្រូវបានគេដាក់លើសេចក្តីជូនដំណឹងអំពីការស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីពួកគេមកដល់ប្រទេសសិង្ហបុរី។

ប្រទេសសឹង្ហបូរីបានរាយការណ៍ពីការស្លាប់ដោយកូវីដ១៩ របស់ខ្លួនកាលពីថ្ងៃអង្គារ មានចំនួន ១៧,១៦៨ ករណី រួមទាំងបុរសវ័យ ៦២ឆ្នាំជនជាតិសឹង្ហបូរីដែលត្រូវបានគេអះអាងថា មានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមផងដែរ។

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ ប្រទេសសិង្ហបុរីមានករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៤៦.៨៧៨ នាក់ហើយ៕

 

ប្រភព៖ CNA ប្រែសម្រួល៖ កង​ ស្រីលីន