CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 75 ជំងឺរលាកប្រហោងឆឹ្អងមុខ
ការរលាកប្រហោងឆឹ្អងដែលបង្កឡើងដល់ពពួកវីរុស ពពួកបាត់តេរី ពពួកផ្សិត ឬក៏អ្វីមួយដែលធ្វើឲ្យមានប្រតិកម្ម។
កត្តាដែលបង្កឲ្យកុមារមានជំងឺរលាកឆ្អឹងមុខមានដូចជា
- កុមារមានជំងឺរលាកបំពង់ក ផ្តាសាយញឹកញាប់
- បង្កពីពពួកមេរោគ បាតេរី វីរុស ផ្សិត ឬបារ៉ាសិតជាដើម
- កុមារមានជំងឺអាល្លែកហ្ស៊ីច្រមុះ
- បម្រែបម្រួលសីតុណ្ហភាព
រោគសញ្ញា
- ឈឺខ្ទង់ច្រមុះ
- ក្អក ផ្តាសាយ
- ឈឺក្បាល
- វិលមុខ
- វៀចមាត់
វិធីសាស្រ្តក្នុងការព្យាបាលមានដូចជា ដោយការប្រើប្រាស់ថ្នាំ និងការវះកាត់។ បន្ថែមពីនេះ អាណាព្យាបាលគួរកត់សម្គាល់តាមដាននិងថែទាំសុខភាពកូនឲ្យបានដិតដល់ កុំឲ្យឈានដល់មានអាការធ្ងន់ធ្ងរ៕
សូមទស្សនាវីដេអូខាងក្រោម៖