អាយុគ្រាន់តែជាតួលេខ! តារាសម្ដែងប្រុសជើងចាស់ហុងកុងទាំង ៤រូបនេះនៅតែសង្ហារដដែល
នៅក្នុងប្រទេសកម្ពុជា មិនថាមនុស្សចាស់ ឬក៏យុវវ័យនោះទេ ភាគច្រើនស្គាល់ នវតារាសម្តែងហុងកុងទាំងប៉ុន្មានរូបខាងក្រោមនេះតាមរយៈខ្សែភាពយន្តហុងកុងបកប្រែជាភាសាខ្មែរនានា។
ដោយក្នុងខ្សែភាពយន្តនីមួយៗការសម្ដែងរបស់ពួកគាត់ គឺពិតជាបានបង្ហាញឲ្យឃើញពីទេពកោសល្យនិងសមត្ថភាពយ៉ាងពូកែរបស់ពួកគាត់។
យ៉ាងណាមិញ បើនិយាយទៅដល់ភាពស្រស់សង្ហាររបស់តារាសម្តែងទាំងអស់នេះវិញ គឺបានធ្វើឲ្យនារីៗ ជាច្រើនលង់ស្នេហ៏មិនស្ទើរនោះទេ ព្រោះតារាសម្តែងទាំងនេះ ពិតជាសង្ហារមិនចាញ់ តារាហូលីវូដឡើយ កាលជំនាន់មុនសុទ្ធតែជាតួឯកប្រុសសង្ហារៗប្រចាំទូរទស្សន៍។
អ្វីដែលពិសេសនោះគឺរូបសម្រស់របស់ពួកគាត់តាំងពីទស្សវត្សរ៍ ៨០ និង ៩០ នៅតែធ្វើឱ្យមនុស្សជាច្រើនសរសើរមិនដាច់ពីមាត់ ដោយហ្វេនៗជាច្រើនសង្កេតឃើញថា តាំងពីប្រឡូកក្នុងសិល្បៈដំបូងរហូតមកទល់បច្ចុប្បន្ន ពួកគាត់ម្នាក់ៗមានវ័យជាង ៤០ឆ្នាំប្លាយទៅហើយ រីឯមួយចំនួនទៀតវ័យកាន់កើនរហូតដល់ ៥០ឆ្នាំទៅ ៦០ឆ្នាំ អស់ទៅហើយ ប៉ុន្តែមុខមាត់ និងការធ្វើខ្លួនរបស់ពួកគាត់វិញ គឺរក្សាសម្រស់បានយ៉ាងល្អ ហើយមើលមិនដឹងសោះថាពួកគាត់អាយុច្រើន ជាហេតុធ្វើឲ្យយុវវ័យជំនាន់ ក្រោយសុំខ្មាសតែម្ដង៕
ចង់ដឹងថាមានតារារូបណាខ្លះ សូមទស្សនាដូចខាងក្រោម៖
១. Andy Lau
២. Leon Lai
៣. Aaron Kwok
៤. Jacky Cheung
សូមចុច