[វីដេអូ] Ep.32 ប្រធានបទ៖ ថែទាំធ្មេញកំឡុងពេលពត់ធ្មេញ
១. តើការសម្អាតធ្មេញធម្មតា និងការសម្អាតធ្មេញមាន Braces ខុសគ្នាយ៉ាងដូចម្តេច?
ការសម្អាតធ្មេញធម្មតា ជាទូទៅធ្មេញដែលធម្មជាតិមិនដាក់ Braces និងធ្មេញដែល Braces ខុសគ្នា មានន័យថានៅពេលដែលដាក់ឧបករណ៍ Braces គឺវាចង្អៀតជាប់នៅក្នុងមាត់ ហើការសម្អាតក៏ពិបាកទៅតាមនឹងផងដែរ។ ដោយសារតែពេលដែលធ្មេញមិនទាន់មានឧបករណ៍ចូលទៅ ការសម្អាតបើគ្មានបច្ចេកទេសត្រឹមត្រូវក៏សម្អាតមិនបានស្អាតដែរ ទម្រាំតែមានការដាក់ Braces ពាក់ទៀត គឺកាន់តែពិបាកហើយការសំអាតក៏ត្រូវធ្វើច្រើនដង។ ការសម្អាតធ្មេញដោយដាក់ Braces គឺមានឧបករណ៍ផ្សេងក្រៅពីច្រាសដុសធ្មេញនិងថ្នាំធ្មេញ ដូច្នេះហើយមានការលំបាកនិងភាពខុសប្លែកគ្នារវាងការសម្អាតធ្មេញធម្មតា និង ការសម្អាតធ្មេញដោយពាក់ Braces។
២. តើពេលណាដែលគួរសម្អាត Braces?
ចំពោះការសម្អាត Braces គឺត្រូវដុសធ្មេញក្រោយពេលញុំាំអាហាររួចមិនថាញុំាអាហារអ្វីឬញុំាំអាហារពេលព្រឹក ថ្ងៃ ល្ងាច ទេ គ្រប់ពេលដែលទទួលទានរួចគឺត្រូវតែសម្អាតជាប្រចាំតែម្ដង។
៣. បើសិនជាសម្អាតមិនបានស្អាតតើមានផលប៉ះពាល់ដែរឬទេ?
ផលប៉ះពាល់រួមមាន៖
- រលាកអញ្ចាញធ្មេញ
- វិវឌ្ឍន៍ទៅជាជំងឺអញ្ចាញធ្មេញ
- កាន់កំបោរនៅលើធ្មេញ
- ពុកធ្មេញ
៤. តើគួរជៀសវាងអាហារប្រភេទណាដើម្បីកុំអោយប៉ះពាល់ដល់ការដាក់ Braces ?
អាហារគឺអាចញុំាំបាន ប៉ុន្តែអ្វីដែលត្រូវប្រុងប្រយ័ត្នគឺ Braces ទាក់ទងនឹងរបស់រឹង អាហារស្អិត អាហារផ្អែមពេក គួរជៀសវាងដោយសារតែការពាក់ Braces ដូច្នេះហើយនៅពេលញុំារបស់រឹងសូមប្រុងប្រយ័ត្នបន្តិច៕
សូមទស្សនាវីដេអូខាងក្រោម៖