[វីដេអូ] Ep. 198 ប្រធានបទ៖ ជំងឺលើសជាតិខ្លាញ់
ការលើសជាតិខ្លាញ់គឺជាការកើនឡើងជាតិខ្លាញ់ ឬលីពីតក្នុងឈាម។ ការលើសជាតិខ្លាញ់ ប្រសិនបើមិនបានព្យាបាលឲ្យបានត្រឹមត្រូវនឹងបង្កឲ្យកើតជំងឺស្ទះសរសៃឈាមខួរក្បាល ឬបញ្ហាស្ទះសរសៃឈាមអវយវ:។
វិធីសាស្ត្រព្យាបាលការលើសជាតិខ្លាញ់មានដូចជា
+ វិធីធម្មជាតិ ផ្លាស់ប្តូរការរស់នៅ (Lifestyle change) ហាត់ប្រាណជាប្រចាំ ជ្រើរើសអាហារណាល្អសម្រាប់សុខភាព កាត់បន្ថយអាហារដែលសម្បូរខ្លាញ់ និងញុំាខ្លាញ់ណាដែលល្អសម្រាប់សុខភាព។
+ ការលេបថ្នាំ
+ ការវះកាត់
មុនសម្រេចចិត្តធ្វើការវះកាត់គ្រូពេទ្យនឹងធ្វើការវាយតម្លៃពិនិត្យសុខភាពមុខងារ ថ្លើម បេះដូង តម្រងនោម និងសួត ។ ប្រសិនបើមិនមានបញ្ហាអ្វីទេគ្រូពេទ្យនឹងអនុញ្ញាតឲ្យធ្វើការវះកាត់បាន។
ផលវិបាក
ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ផលិតផលអាហារបំប៉ន ឬផលិតលាបផ្សេងៗ សូមធ្វើការប្រុងប្រយ័ត្ន និងត្រូវត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ដោយសិក្សាអំពីរបាយកាណ៍ និងត្រូវយល់ដឹងអំពីហានិភ័យប្រសិនបើយើងប្រើប្រាស់ដោយគ្មានការទទួលស្គាល់ពីក្រសួង។
ផលប៉ះពាល់នៃការលើសជាតិខ្លាញ់បណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមបេះដូង ដាច់ឈាមខួរក្បាល និង រលាកលំពែង ។
វីធីសាស្រ្តបង្ការ
ដើម្បីការបង្ការការលើសជាតិខ្លាញ់ សូមធ្វើការផ្លាស់ប្តូររបៀបរបបនៃការរស់នៅដោយកាត់បន្ថយការទទួលជាតិខ្លាញ់ ប្រៃ និងផ្អែម។សូមងាកមកធ្វើលំហាត់ប្រាណជាប្រចាំ ជៀសវាងការប្រើប្រាស់ផលិតផលគ្មានការទទួលស្គាល់ត្រឹមត្រូវ និងធ្វើការតាមដានពិនិត្យសុខភាពយ៉ាងហោចណាស់មួយឆ្នាំឲ្យបានម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖