CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.72 ប្រធានបទ៖ ជំងឺគ្រុនឈាម
ជំងឺគ្រុនឈាម គឺជាជំងឺក្តៅខ្លួនដែលមានលក្ខណៈធ្ងន់ធ្ងរ។ ការក្តៅខ្លួននេះបង្កឡើងដោយសារមេរោគម៉្យាងដែលជាពពួកវីរុសឆ្លងពីមូស។នៅពេលមូសខាំមកលើមនុស្ស វាបញ្ចូលនូវវីរុសចូលទៅក្នុងខ្លួនធ្វើអោយក្មេងក្តៅខ្លួននិងមានជំងឺគ្រុនឈាម ។
ក្មេងដែលងាយប្រឈមនឹងការកើតនៅជំងឺគ្រុនឈាម ចាប់ពីអាយុ១ឆ្នាំទៅ៩ឆ្នាំ ប៉ុន្តែភាគច្រើនក្មេងមានអាយុចាប់ពី២ឆ្នាំទៅ៥ឆ្នាំគឺធ្ងន់ធ្ងរជាង។
ចំពោះរោគសញ្ញា
- ក្តៅខ្លួនខ្លាំង
- ស្រៀវរងា
- មិនឃ្លានអាហារ
- ឈឺក្បាល
- អស់កម្លាំង
- ចេញកន្ទួលលើស្បែកអុចៗក្រហមៗ
- ឈាមច្រមុះ
- ចុកពោះ
- ហើមពោះ ។
ការព្យាបាល
ដើម្បីអោយការព្យាបាលមានប្រសិទ្ធភាពខ្ពស់គឺមានកត្តារួមផ្សំគ្នា
- កត្តាអ្នកជំងឺ៖ អ្នកជំងឺត្រូវមកពិនិត្យសុខភាពឲ្យទាន់ពេលវេលា ។
- កត្តាគ្រូពេទ្យ៖ ក្រុមគ្រូពេទ្យនឹងព្យាបាលទៅតាមដំណាក់កាលនីមួយៗ និងស្ថានភាពរបស់អ្នកជំងឺ។
ការការពារ
ដើម្បីការពារកុំឲ្យមានការចម្លងមេរោគគ្រុនឈាម សូមព្យាយាមផ្លាស់ប្តូរទម្លាប់រស់នៅមានអនាម័យល្អ សម្អាតនៅបរិវេណជុំវិញផ្ទះ ដាក់ថ្នាំ អាបេ គេងដាក់មុង បំបាត់ប្រភពចម្លងមេរោគដូចជា ទឹកដក់ សំបកកង់ឡាន និងសំរាម ៕
អត្ថបទ៖ SREY.NOCH
សូមទស្សនាវីដេអូខាងក្រោម៖