[មានវីដេអូខាងក្រោម] បទខ្មែរដំបូងនៃការចាប់ដៃសហការគ្នារវាង ផលិតកម្ម Town នឹង ផលិតកម្មធំ GMM GRAMMY របស់ប្រទេសថៃ
ក្រោយពីផលិតកម្ម Town Production បានរៀបចំសន្និសីទសារពត៍មាននៃពិធីចុះកិច្ចព្រមព្រៀងសហការគ្នាជាមួយផលិតកម្មធំ GMM GRAMMY របស់ប្រទេសថៃ។
នារសៀលថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២០រួចមក។ បទខ្មែរដំបូងដែលបានចេញជាចំណងដៃនៃក្រុមហ៊ុនទាំងពីរបានសហការគ្នារបស់ផលិតកម្ម Town Production មានចំណងជើងថា ជំនូន ដែលច្រៀងដោយតារាចំរៀងប្រុសស្រីប្រចាំនៅផលិតកម្មថោន គឺកញ្ញាសំលេងរ៉ក ស៊ូ ស៊ីរីកានឹងតារារ៉េប លោក B.O.B ដែលមានមហាជនជាច្រើនចូលទស្សនានឹងគាំទ្របទចំរៀងនេះជាច្រើននឹងមានfan fan ចូលខមមិនសរសើរពីការស្លៀកពាក់ឈុតហូលគ្រឿងអលង្ការបុរាណខ្មែរនឹងសរសើរពីអត្ថន័យនៃបទចំរៀងថាល្អ សង្ឃឹមថាផលិតកម្ម Town Production នឹងចេញបទថ្មីៗបែបនេះទៀតអោយបានច្រើន ។
សូមបញ្ជាក់ផងដែរថាបទ ជំនូន នេះមាននៅក្នុងផលិតកម្មធំ GMM Grammy របស់ថៃរួចមកហើយ ហើយខាងផលិតកម្ម Town Production ដែលជាដៃគូរសហការបានយកបទនេះមកធ្វើជា Version ខ្មែរតែទោះជាយ៉ាងណាក៏នៅតែមានមហាជនជាច្រើនចូលគាំទ្រព្រោះនេះគឺជាការសហការគ្នារវាងផលិតកម្មទាំងពីរ(ខ្មែរ នឹង ថៃ)ដើម្បីពង្រីកនឹងអភិវឌ្ឍន៍ផ្នែកសិល្បៈកំសាន្ដអោយបានកាន់តែទូលំទូលាយ៕
សូមទស្សនាវីដេអូខាងក្រោម :