SkinTalk Ep.43 ប្រធានបទ៖ យល់ដឹងអំពីអត្ថប្រយោជន៍របស់ Collagen
Collagen ជាប្រភេទប្រូតេអ៊ីនម្យ៉ាងដែលនៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗហើយវាស្ថិតក្នុងសរសៃឈាមវាជួយទ្រទ្រង់សារពាង្គកាយទាក់ទងនឹងសុខភាពឆ្អឹង សន្លាក់ សម្ភស្ស សក់ និងក្រចកជាដើម។
Collagen គឺមានសារៈសំខាន់ណាស់ចំពោះស្បែកដែលមានរហូតដល់ 70% នៅក្នុងស្បែករបស់យើង។ មុខងាររបស់ Collagen ដែលពិសេសបំផុតផ្តោតលើជួយទ្រទ្រង់ស្បែក ជួយបំប៉នអោយស្បែកក្មេងជាងវ័យនិងហាប់ណែន។
កត្តាដែលធ្វើអោយបាត់បង់ Collagen ដែលតែងតែជួបប្រទះរាល់ថ្ងៃមានដូចជា៖
- ពន្លឺព្រះអាទិត្យដែលបានបញ្ចេញ UVA និង UVB
- ស្ត្រេសច្រើន
- របបអាហារដែលមានជាតិខ្លាញ់ ឬផ្អែមខ្លាំង
- ញុំាទឹកមិនបានគ្រប់គ្រាន់
- ការបរិភោគគ្រឿងអាកុល
- ជក់បារី
- ការប្រែប្រួលទៅតាមវ័យ និងអាយុ
ជាទូទៅ Collagen ចាប់ផ្តើមធ្លាក់ចុះចាប់ពីអាយុ 25ឆ្នាំឡើងទៅ ដូច្នេះហើយបានជាមានការប្រែប្រួល Collagen ទៅតាមវ័យនិងអាយុរបស់មនុស្សម្នាក់ៗ ជាហេតុធ្វើឲ្យស្បែកមានភាពយារធ្លាក់ ជ្រួញ ស្ងួតមិនមានសំណើម និងងាយឆាប់ចាស់។ ដើម្បីទទួលបាន Collagen ការប្រើប្រាស់ផលិតផល vitamin បន្ថែមអាចជួយទប់ស្កាត់ភាពចាស់ និងជួយអោយស្បែករបស់យើងក្មេងជាងវ័យបានយ៉ាងមានប្រសិទ្ធភាព៕
អត្ថបទ៖ SREY.NOCH
សូមទស្សនាវីដេអូខាងក្រោម៖