SkinTalk Ep.23 ប្រធានបទ៖ ស្នាមផ្លែសាច់លើស្បែក

ផ្លែសាច់ គឺជាការរីកលូតលាស់នៃសាច់នៅលើស្នាមរបួសដែលអាចមើលឃើញនៅនឹងភ្នែកតែម្ដងនៅពេលមុតអ្វីមួយេជ្រៅ ឬមានគ្រោះថ្នាក់ ចំពោះសាច់ដែលដុះលើសហៅថា ផ្លែសាច់។

 
SkinTalk Ep.23 ប្រធានបទ៖ ស្នាមផ្លែសាច់លើស្បែក

ផ្លែសាច់ អាចកើតគ្រប់ប្រភេទស្បែកទាំងអស់ គ្រាន់តែមានតិចឬច្រើនតាមប្រភេទស្បែកនីមួយៗ ហើយចែកចេញជាប្រភេទតាមរូបរាងមានដូចជាស្មាមឆ្នូតៗ មូលៗ ឬធំហើយរឹង ។

ការព្យាបាលទៅលើស្នាមផ្លែសាច់នេះ គឺអាចព្យាបាលបានទៅតាមរយៈជាថ្នាំលាប ជាថ្នាំចាក់ ហើយការព្យាបាលដែលមានប្រសិទ្ធភាពតាមរយៈការចាក់អោយស្វិតនៅស្នាមផ្លែសាច់នោះ​ តែប្រសិនបើស្នាមនោះធំ គឺត្រូវធ្វើការវះកាត់ចេញតែម្ដង ។

 ចំពោះការថែរក្សាសំខាន់បំផុត កុំញុំាអ្វីដែលមានជាតិវីតាមីន C ច្រើន ដូចជា Collagen ម្ហូបអាហារណាដែលមានផ្ទុកនៅវីតាមីន C ជៀសវាងការញុំាសាច់ច្រើនដែលជំរុញអោយផ្លែសាច់កាន់តែរីកធំឡើងៗ ផងដែរ ៕


សូមទស្សនាវីដេអូខាងក្រោម៖