SkinTalk Ep.16 ប្រធានបទ៖ បញ្ហាស្បែកឡើងឃ្លង់ល្ពៅ

ជំងឺឃ្លង់ល្ពៅ គឺជាជំងឺមួយដែលកើតឡើងនៅលើស្បែកដែលបង្កឲ្យមានជាបន្ទះសៗដុំៗនៅលើស្បែកនិងតាមតំបន់ដែលកើត វាកើតឡើងដោយសារការកង្វះជាត់ពណ៌នៃស្បែក។

 
SkinTalk Ep.16 ប្រធានបទ៖ បញ្ហាស្បែកឡើងឃ្លង់ល្ពៅ

ជំងឺឃ្លង់ល្ពៅអាចកើតឡើងគ្រប់ប្រភេទស្បែកនិងចែកចេញជា២ប្រភេទ៖

  • unsentimental vitiligo ៖ ជាប្រភេទឃ្លង់ល្ពៅឡើងពណ៌សៗនៃស្បែកជាលក្ខណៈស្មើរគ្នា មានន័យថាបើឡើងនៅដៃស្តាំ ដៃឆ្វេងក៏មានឡើងផងដែរ។
  • sentimental vitiligo ៖ ជាប្រភេទឃ្លង់ល្ពៅកើតតាមតំបន់​ (មុខ ទ្រូង) ។

ជំងឺឃ្លង់ល្ពៅប៉ះពាល់ខ្លាំងទៅលើដងខ្លួន ព្រោះឃ្លង់ល្ពៅមានលក្ខណ:ជាសដុំៗ នៅលើ ខ្នងដៃ និងម្រាមដៃ, កែងដៃ ជង្គង់ ជុំវិញភ្នែក, មាត់ និងច្រមុះ។

មូលហេតុនៃជំងឺឃ្លង់ល្ពៅបង្កឡើងពីការបាត់បង់ជាតិមេឡានីន។ជំងឺឃ្លង់ល្ពៅគឺអាចព្យាបាលបានគ្រាន់តែមិនជា ១០០%នោះទេ ដោយការព្យាបាលអាចជួយកាត់បន្ថយឲ្យស្បែកកាន់តែប្រើសើរឡើង។ ជាទូទៅការព្យាបាលយើងអាចប្រើប្រាស់ គ្រីម​ដើម្បីបង្កើនជាតិពណ៌ និងសំណើមនៅលើស្បែកបន្ថែមទៀត ។

ការបង្កាជំងឺឃ្លង់ល្ពៅនេះគឺ៖

  • កាត់បន្ថយភាពស្រ្តេស
  • ញុំាអោយបានគ្រប់គ្រាន់
  • គេងគ្រប់គ្រាន់
  • ហាត់ប្រាណជាប្រចាំ
  • ប្រើប្រាស់ផលិតផលដែលត្រឹមត្រូវនឹងប្រភេទស្បែក

ជាចុងបញ្ចប់អ្នកដែលមានជំងឺឃ្លង់ល្ពៅនេះសូមកុំមានការបាក់ទឹកចិត្ត សូមមកទទួលការប្រឹក្សានិងទទួលការព្យាបាលជាមួយអ្នកជំនាញឲ្យបានត្រឹមត្រូវ ជៀសវាងប្រើប្រាស់ផលិតផលតាមគ្នា៕

សូមទស្សនាវីដេអូខាងក្រោម៖