SkinTalk Ep.7 ប្រធានបទ៖ បញ្ហាមុខមុន
មុខមុន គឺជាការរលាកនៃផ្នែកក្រពេញខ្លាញ់និងរោម នៃតំបន់រាងកាយមួយចំនួន (មុខនិងដងខ្លួនដោយកម្រនៅនឹងគូទ) ដែលបានកើតឡើងជា ញឹកញាប់បំផុតក្នុងវ័យជំទង់។
រយៈពេលនៃការកើតមានចាប់ពី ច្រើនសប្តាហ៍ទៅច្រើនខែ ការកើតមានមុនមុខ អាចជាក្បាលខ្មៅឬក្បាលស កន្ទួលសើស្បែក កន្ទួលលាយឡំនឹងខ្ទុះ ជាមួយការរលាកក្រហមឬគ្មាន ដុំពក ដុំទឹក ស្នាមស្វិតខូង ឬ ផ្លែលើស្បែក។
ប្រភេទមុនមានដូចជា៖
1. មុនក្បាលខ្មៅ
2. មុនកន្ទួលក្រហម
3. មុនកន្ទួលក្រហមខ្ទុះ
4. មុនដុំពក
5. មុនដុំគីស
ការព្យាបាល
ការព្យាបាលជំងឺមុនអាស្រ័យតាមស្ថានភាព និងកម្រិតជំងឺមុន។ យើងបែងចែកមុនជា ៣ កម្រិត៖ កម្រិតស្រាល កម្រិតមធ្យម និងកម្រិតធ្ងន់ធ្ងរ។
ដើម្បីព្យាបាលមុខមុនឲ្យបានត្រឹមត្រូវ អ្នកគួរទៅពិគ្រោះជាមួយពេទ្យឯកទេសសើស្បែក ឬខាងគ្លីនិកដែលមានជំនាញច្បាស់លាស់ ជៀសវាងប្រើប្រាស់ផលិតខុសប្រភេទស្បែកមុខ ដែលធ្វើឲ្យមុនកើតឡើងច្រើនជាមុន និងខូចស្បែកមុខ៕
សូមទស្សនាវីដេអូខាងក្រោម៖