SkinTalk Ep.32 ប្រធានបទ៖ ជំងឺមុន
ជំងឺមុន គឺជាការឡើងដុំពកៗនៅលើមុខរបស់យើង មិនថាជាទម្រុងមុនកប់សាច់ មុនក្បាលខ្មៅ មុនក្បាលស មុនខ្ទុះ ឬមុនក្រហមនោះទេ។ វាកើតឡើងដោយសារការស្ទះរន្ធរោម ការបង្កើតជាតិខ្លាញ់ច្រើនលើសកំណត់ ដែលធ្វើឲ្យស្ទះគល់រោម បង្កើតទៅជាគ្រាប់មុន ។
កត្តាធ្វើអោយកើតមុន
ការកើតមុនអាចកើតឡើងបានគ្រប់វ័យ កូនង៉ែត កូនក្មេង យុវវ័យ ឬវ័យ៤០ទៅ៥០ឆ្នាំ ក៍នៅមានជំងឺមុនបានដែរ។
កត្តាធ្វើអោយកើតមុនមានច្រើន៖
- សេនេទិច
- កត្តាតំណពូជ៖បើយើងមានឪពុកមា្តយកើតមុននោះសែនរបស់គាត់នឹងបន្ដមកដល់កូនដូចគ្នា
- កត្តាអ័រម៉ូន៖មិនថាមនុស្សស្រីឬប្រុសទេ នៅពេលកំរិតអ័រម៉ូនឡើងខ្ពស់លើសកំរិត បំរែបំរួលអ័រម៉ូនខុសធម្មតា និងអ័រម៉ូនប្រភេទមួយទៀត អ័រម៉ូនIGF1 (INSULIN-LIKE GROWTH FACTOR-1)ជាអ័រម៉ូនជួយជម្រុញឲ្យផលិតជាតិខ្លាញ់ក្នុងខ្លួនយើងបានច្រើន។ពេលខ្លាញ់ទាំងនេះបញ្ចេញមកច្រើនធ្វើអោយស្ទះគល់រោម ដែលបង្កើតបានជាមុន។
- កត្តាខាងក្រៅ
- ការស្រ្តេសខ្លាំង
- ការបរិភោគអាហារ(ហាមរបស់មានជាតិផ្អែមខ្លាំង នឹងជាតិខ្លាញ់ច្រើន)
- ការធ្វើអនាម័យ(ការពារដីហុយជាដើម)
- កត្តាស្បែកឆាប់កើតមុន
- ស្បែកខ្លាញ់
- ស្បែកងាយរងប្រតិកម្ម
- ស្បែកមានប្រេង
កត្តាដែលបានលើកឡើងខាងលើគឺអាចកើតមានសំរាប់យុវវ័យដូចគ្នាជាពិសេសនៅវ័យ ១៣ទៅ១៨ គឺជាវ័យពេញលូតលាស់ហើយមានការបំរែបំរួលអ័រម៉ូនខ្លាំង ធ្វើអោយងាយកើតមុនគ្រប់ប្រភេទមិនថា មុនកប់ មុនរលាក មុនក្បាលស ក្បាលខ្មៅ ឬមុនខ្ទុះតូចៗ បើនៅពេលកំពុងលូតលាស់មាន មុនធំៗមានខ្ទុះ វាជាប្រភេទមុនអ័រម៉ូន នោះមានន័យថាការបំរែបំរួលអ័រម៉ូនរបស់អ្នកគឺខ្លាំង។
ផលពិបាកពេលកើតជំងឺមុន
យើងម្នាក់ៗពេលដែលជួបបញ្ហាកើតមុនតែងតែប្រឈមនូវបញ្ហាផ្លូវចិត្ត ពិបាកចិត្ត ជាដើម នឹងបញ្ហាដែលកើតមុនយូរហើយព្យាបាលមិនទាន់ពេលវេលា ធ្វើអោយមុនស៊ីសាច់មុខ ហើយមានស្នាមខ្មូតពេលព្យាបាលរួច។
ប្រភេទអាហារមិនគួរបរិភោគពេលឡើងមុន
- អាហារដែលមានជាតិផ្អែមខ្លាំង
- អាហារដែលមានជាតិខ្លាញ់ច្រើន
- អាហារប្រូតេអ៊ីនច្រើនលើស(ពិសេសអ្នកចូលចិត្តហាត់ប្រាណ)
ដើម្បីជ្រៀសវាងការឡើងមុនត្រូវគេងអោយបានគ្រប់គ្រាន់(មុនម៉ោង១១) ហូបផឹកអោយបានច្រើន របបអាហារសូមព្យាយាមហូបបន្លែផ្លែឈើឲ្យបានច្រើន ប្រើប្រាស់ផលិតផលមានស្ដង់ដាត្រឹមត្រូវ សមនឹងស្បែក និងលាបឡេការពារកម្ដៅថ្ងៃជាប្រចាំមុនពេលចេញទៅក្រៅ៕
សូមទស្សនាវីដេអូខាងក្រោម៖