SkinTalk Ep.31 ប្រធានបទ៖ ស្នាមអុចខ្មៅដែលកើតឡើងបន្ទាប់ពីញេចមុនរួច

ស្មានអុចខ្មៅ កើតឡើងដោយសារតែភាពខុសគ្នានៃកម្រិតមេឡានីនក្នុងស្បែក។ ចំពោះស្នាមអុចខ្មៅដែលកើតឡើងបន្ទាប់ពីញេចមុនរួច មិនប្រាកដថាកើតមានចំពោះអ្នកដែលបានញេចរួចហើយនោះទេ។

 
SkinTalk Ep.31 ប្រធានបទ៖ ស្នាមអុចខ្មៅដែលកើតឡើងបន្ទាប់ពីញេចមុនរួច

កត្កាដែលធ្វើអោយស្នាមអុចខ្មៅនៅលើមុខកើតឡើងបានមានដូចជា

-នៅពេលដែលញេចមុនរួច មិនបានលាបឡេការពារកម្ដៅថ្ងៃឲ្យបានត្រឹមត្រូវ

-ពេលញេចមុនរួចចេញទៅក្រៅ នៅក្រោមពន្លឺកំដៅថ្ងៃក្ដៅខ្លាំង ដោយមិនបានលាបឡេការពារកម្ដៅថ្ងៃជាដើម

-នៅពេលដែលធ្វើការញេចមុននៅស្នាមមុនកន្លែងដដែលៗ ធ្វើការញេចពីលើគ្នារហូតបង្កើតទៅជាស្នាមអុចខ្មៅ។

ជាទូទៅនៅពេលញេចមុនរួច ពី ៣ថ្ងៃ ទៅ ៧ថ្ងៃតែងតែបាត់ទាំងស្នាមក្រហម ប៉ុន្ដែបើឃើញមានស្លាកស្នាម បន្សល់ទុកលើសពី១អាទិត្យ ត្រូវលាបឡេការពារកម្ដៅថ្ងៃឲ្យបានត្រឹមត្រូវ ដោយជ្រើសរើសឡេដែលផ្ដល់សំណើមអោយបានត្រឹមត្រូវ ។

ការព្យាបាល ៖ស្នាមអុចខ្មៅដែលកើតឡើងបន្ទាប់ពីញេចមុនរួច

  • ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃឲ្យបានត្រឹមត្រូវ (រយះពេល១០ទៅ១៤ថ្ងៃ)
  • ប្រើប្រាស់ឡេផ្ដល់សំណើមឲ្យបានត្រឹមត្រូវ(រយះពេល១០ទៅ១៤ថ្ងៃ)

ចំពោះករណីដែលស្នាមអុចខ្មៅនៅសល់យូរហើយស្នាមថ្មីគរពីលើស្នាមចាស់នោះការព្យាបាលត្រូវបន្ថែមពីលើមួយមុខទៀត ដែលត្រូវបានណែនាំដោយវិជ្ជបណ្ឌិត ជាប្រភេទផលិតផលដែលល្អ និងត្រូវសំរាប់ស្បែកមុខរបស់អ្នកជំងឺ។

ជារួមប្រសិនបើអ្នកបានប្រើប្រាស់ផលិតផលខុស ឬមិនទទួលបានលទ្ធផល គឺត្រូវមកពិគ្រោះជាមួយវិជ្ជបណ្ឌិត ដើម្បីរកដំណោះស្រាយលើបញ្ហាស្បែកមុខជៀសវាងបន្តប្រើផលិតផលខុសធ្វើឲ្យខូចមុខ និងខាតថវិការជាដើម៕


សូមទស្សនាវីដេអូខាងក្រោម៖