លោក ត្រាំ មានផែនការបញ្ចូលប្រទេសវ៉េណេស៊ុយអេឡា ឱ្យទៅជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើរឿងមួយបង្កឱ្យមានការវែកញែក និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានលើកឡើងជាសាធារណៈអំពីគំនិតនៃការបញ្ជូលប្រទេសវេណេស៊ុយអេឡា ឱ្យទៅជា «រដ្ឋទី ៥១» របស់សហរដ្ឋអាមេរិក។

 
លោក ត្រាំ មានផែនការបញ្ចូលប្រទេសវ៉េណេស៊ុយអេឡា ឱ្យទៅជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក

ការថ្លែងសារដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងក្នុងបរិបទដែលរដ្ឋបាលរបស់លោក កំពុងព្យាយាមដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ លោក ត្រាំ បានលើកឡើងថា វេណេស៊ុយអេឡាមានធនធានធម្មជាតិដ៏សម្បូរបែប ជាពិសេសគឺប្រេងកាត ហើយការបញ្ជូលជាផ្នែកមួយនៃអាមេរិក អាចជាដំណោះស្រាយដើម្បីនាំមកនូវស្ថិរភាព និងភាពរីកចម្រើនដល់ប្រជាជនវេណេស៊ុយអេឡា។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងនេះបានរងនូវការរិះគន់ភ្លាមៗពីសំណាក់អ្នកវិភាគនយោបាយ និងមេដឹកនាំអន្តរជាតិ ដែលចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពជាតិ និងជាទង្វើបែបអាណានិគមនិយមសម័យថ្មី។ ក្រុមអ្នករិះគន់បានលើកឡើងថា ការលើកឡើងបែបនេះមិនត្រឹមតែធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងតំបន់អាមេរិកឡាទីនកាន់តែអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការមិនគោរពច្បាប់អន្តរជាតិផងដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលវេណេស៊ុយអេឡាជុំវិញការលើកឡើងនេះនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលទីក្រុងការ៉ាកាស។



ប្រភព៖CNA