ហ្វីយ៉ាតា វិលរកទ្រនំស្នេហ៍ចាស់ជាមួយតារាចម្រៀ Original ជើងចាស់បន្ទាប់ពីបែកគ្នាច្រើនឆ្នាំ!

ប្រិយមិត្តប្រាកដជាស្គាល់ តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ក្រោយប្រឡូកក្នុងអាជីពសិល្បៈច្រើនឆ្នាំមកនេះ នាងជោគជ័យលើការងារខ្លួនមិនធម្មតាឡើយ

 
ហ្វីយ៉ាតា វិលរកទ្រនំស្នេហ៍ចាស់ជាមួយតារាចម្រៀ Original ជើងចាស់បន្ទាប់ពីបែកគ្នាច្រើនឆ្នាំ!
ហ្វីយ៉ាតា វិលរកទ្រនំស្នេហ៍ចាស់ជាមួយតារាចម្រៀ Original ជើងចាស់បន្ទាប់ពីបែកគ្នាច្រើនឆ្នាំ!
ហ្វីយ៉ាតា វិលរកទ្រនំស្នេហ៍ចាស់ជាមួយតារាចម្រៀ Original ជើងចាស់បន្ទាប់ពីបែកគ្នាច្រើនឆ្នាំ!
ហ្វីយ៉ាតា វិលរកទ្រនំស្នេហ៍ចាស់ជាមួយតារាចម្រៀ Original ជើងចាស់បន្ទាប់ពីបែកគ្នាច្រើនឆ្នាំ!

 ប្រិយមិត្តប្រាកដជាស្គាល់ តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ក្រោយប្រឡូកក្នុងអាជីពសិល្បៈច្រើនឆ្នាំមកនេះ នាងជោគជ័យលើការងារខ្លួនមិនធម្មតាឡើយ តែផ្ទុយទៅវិញ ប្រសិនបើ ក្រឡេកទៅជីវិតគូរស្នេហ៍វិញ ហ្វីយ៉ាតា ហាក់មានរឿងស្មុគស្មាញចាក់ស្រេះ ជាច្រើនក្នុងនោះរូបនាង ក៏ធ្លាប់បានរៀបការរួចម្តងហើយ តែមុខមាត់កូនកំលោះ និងប៉ាៗកូនប្រុសខ្លួន មិនបានបញ្ចេញជាសាធារណៈឡើយ។

តែផ្ទុយទៅវិញ ស្រាប់តែពេលថ្មីៗនេះ រូបនាង បានបង្ហើបវិលរកទ្រនំស្នេហ៍ចាស់ជាមួយនឹង តារាចម្រៀងល្បីឈ្មោះម្នាក់ ដែលក្នុងនោះ រូបនាងបានត្រឹមបញ្ជាក់ថា ជាស្នេហាអតីតកាលដែលធ្លាប់ បានសេពគប់គ្នា តាំងពីឆ្នាំ ២០១៦ ជាមួយនឹងរូបបុរស បែរខ្នងតែប៉ុណ្ណោះ យ៉ាងណាក្តី គ្រាន់តែចេញភិនភាគបុរសរូបនោះ មហាជន កត់សម្គាល់យ៉ាងច្បាស់ថា ជា តារាចម្រៀង ហេង ពិទូ។

នេះបើយោងតាម គណនីហ្វេសបុក របស់នាងផ្ទាល់បានបង្ហោះភ្ជាប់សារថា:" មិនមែនមានន័យថាគ្រប់ពេលដេលយើងត្រលប់ទៅអានសៀវភៅចាស់វា និងចប់ដដែលនោះទេ។ ព្រោះកាលពីមុនពេលខ្លះយើងអាចមើលរំលងទំព័រសៀវភៅណាមួយដែលមានអត្ថន័យសំខាន់ កន្លងមកខួរក្បាលយើងមិនអាចបំភ្លេចសៀវភៅមួយក្បាលនោះទេ គួរណាស់តែត្រឡប់ទៅអានម្ដងទៀតវាអាចនិងធ្វើឲ្យយើងយល់ពីវាផ្សេងពីមុន ហើយចុងបញ្ចប់នៃទំព័រសៀវភៅក៏អាចខុសបីការដែលយើងយល់ពីមុនដូចគ្នា នៅក្នុងកែវភ្នែករបស់ខ្ញុំគ្មាននរណាល្អនិងពូកែរដូចអ្នកទេ មិនថាអ្នកធ្លាប់ខុសឬត្រូវកន្លងមកអ្នកតែងតែជាមនុស្សម្នាក់ខ្ញុំគោរពស្រឡាញ់បំផុតជាមនុស្សម្នាក់ដែលខ្ញុំអាចរត់ទៅអោបគ្រប់ពេលដែលខ្ញុំរងា ផ្ដល់ដង្ហើមឲ្យខ្ញុំ នៅពេលដែលខ្ញុំក្ដៅ ជួយសម្រេចក្ដីស្រម៉ៃរបស់ខ្ញុំ ទោះបីជាអ្នកធ្វើវាបានតិចឬច្រើន អ្នកគឺជាមនុស្សប្រុសតែម្នាក់ដេលទោះជាខ្ញុំទៅឆ្ងាយដល់ទីណាក៏ខ្ញុំមិនបានបំភ្លេចអ្នកបានគ្រប់សេចក្ដីនិងភាពជៅគជ័យរបស់អូនតែងតែមានបងនៅពីក្រោយ។ អរគុណដែលតាំងពីថ្ងៃទីមួយដេលបងចូលមកក្នុងជីវិតខ្ញុំមិនថាមានរឿងអ្វី បងមិនដែលដើរចេញទៅណាឆ្ងាយ គ្រប់ពេលដែលខ្ញុំត្រូវការដៃកាន់ និងនរណាម្នាក់ជាកម្លាំងចិត្ត កឺតែងតែលឺសំឡេងបង "៕

សូមចុច  join link Telegram https://t.me/cngtvcambodia