[វីដេអូ] Ep. 197 ប្រធានបទ៖ ជំងឺរលាកថ្លើម

ថ្លើម គឺជាសរីរាង្គដែលមានតួនាទីច្រោះ បន្សាបជាតិពុលចេញពីរាងកាយ និងធ្វើការផលិតទឹកប្រម៉ាត់ ដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហារ រួមទាំងមុខងារជាច្រើនមុខទៀត ដែលចាំបាច់បំផុតសម្រាប់ជីវិតប្រចាំថ្ងៃ។

 
[វីដេអូ] Ep.  197 ប្រធានបទ៖ ជំងឺរលាកថ្លើម

កត្តាបង្កឲ្យកើតជំងឺរលាកថ្លើមមានច្រើនដូចជា៖

  • ស្រាបៀរ
  • ថាំ្ន
  • ​ មេរោគ វីរុស ឬបាក់តេរី

ដើម្បីបានដឹងអំពីអាការជំងឺថ្លើមគឺត្រូវធ្វើ តេស្តឈាម ឬក៏ឆ្លុះអេកូ។

ចំណែកការតេស្តរកជំងឺក្រិនថ្លើម មានសារប្រយោជន៍ណាស់ដើម្បីបានដឹងអំពីកម្រិតនៃជំងឺក្រិនថ្លើម ដើម្បីកុំឲ្យជំងឺវិវឌ្ឍន៍ទៅជាជំងឺមហារីកថ្លើម។គួរបញ្ជាក់ថា ​មេរោគថ្លើមឆ្លងតាមរយ:ឈាម ការរួមភេទ ឬប្រើប្រាស់របស់មុខស្រួច។

សូមជម្រាបថាចំពោះវិធីសាស្រ្តក្នុងការតេស្តរកជំងឺថ្លើម មិនតម្រូវឲ្យធ្វើការតមអាហារនោះទេ​។ចំពោះការចាក់វ៉ាក់សាំងការពារជំងឺថ្លើមគឺអាចចាក់បានគ្រប់វ័យទាំងអស់។

វិធីសាស្រ្តបង្ការកុំឲ្យកើតជំងឺថ្លើមគឺអ្នកគួរកំណត់ការទទួលទានគ្រឿងស្រវឹងឲ្យសមស្រម និងធ្វើការត្រួតពិនិត្យសុខភាពជារៀងរាល់ឆ្នាំ៕

សូមទស្សនាវីដេអូខាងក្រោម៖