[វីដេអូ] Ep.31 ប្រធានបទ: ជំងឺដុះសាច់ច្រមុះ
តើអ្វីទៅជាឬសដូងច្រមុះ? ឬសដូងច្រមុះគឺជាសាច់មួយប្រភេទដែលវាដុះចេញពីក្នុងច្រមុះ។ មូលហេតុនៃឬសដូងច្រមុះគឺមិនទាន់ដឹងច្បាស់ថាតើកើតឡើងដោយសារអ្វីនោះទេ? ប៉ុន្តែគេបានសង្កេតឃើញថារាល់អ្នកដែលកើតឬសដូងច្រមុះច្រើនតែពាក់ព័ន្ធនិងការអាល្លែហ្ស៊ីរបស់ផ្សេងៗ មានជំងឺហឺតនិងអាល្លែហ្ស៊ីច្រមុះរ៉ាំរ៉ៃជាដើម ។
រោគសញ្ញា
ជំងឺដុះសាច់ច្រមុះមានរោគសញ្ញាដូចជា បាត់ក្លិន មានក្លិនច្រមុះ ហៀរសំបោរ តឹងច្រមុះ ឈឺក្បាល ជាដើម។ សូមជម្រាបថាសាច់ច្រមុះដែលយើងមើលឃើញនិងភ្នែក វាមិនមែនជាឬសដូងច្រមុះនោះទេ វាជាសាច់ធម្មតាដែលមានក្នុងច្រមុះ។ ឬសដូងច្រមុះឬដុះសាច់ច្រមុះដែលមើលឃើញនិងភ្នែកទទេរ វាធំខ្លាំង ហើយស្តែងចេញនូវអាការៈតឹងច្រមុះ។
ការព្យាបាល
ជាទូទៅដុះសាច់ច្រមុះ កម្រិតទី១ ទី២ ទី៣ យើងអាចប្រើប្រាស់ថ្នាំបាន ប៉ុន្តែកម្រិតទី៤ វាពិបាកនិងព្យាបាលបន្តិចគឺត្រូវធ្វើការវះកាត់រួចទើបព្យាបាលបន្ត គេតែងតែនិយាយថាឬសដូងច្រមុះវះកាត់ហើយនិងដុះមកវិញ ជាការពិតណាស់ឬសដូងច្រមុះនិងដុះមកវិញ ហើយការព្យាបាលគឺមួយជីវិតប៉ុន្តែបើវាស្ថិតនៅក្នុងកម្រិតមួយដែលអាចព្យាបាលដោយថ្នាំបានគឺពិតជាល្អប្រសើរ ជាងការវះកាត់ហើយក៏នៅតែព្យាបាលមួយជីវិតដ៏ដែល។
កត្តាប្រឈម
ប្រសិនបើអ្នកមានជំងឺឬសដូងច្រមុះធំរហូតមានការរលាកប្រអប់ឆ្អឹងអាចនិងបណ្ដាលឲ្យមានធុំក្លិនខ្លាំងក្លិននោះគឺជាក្លិនរបស់ខ្ទុះដែលមាននៅក្នុងប្រអប់ឆ្អឹងច្រមុះ និងផ្សិតនៅក្នុងប្រអប់ឆ្អឹងច្រមុះទៀតផង។បន្ថែមពីនេះក្លិនរបស់វាស្អុយកាន់តែខ្លាំងថែមទៀតផង។
របបអាហារនិងការទទួលទានដែលត្រឹមត្រូវ
ចំណីអាហារដែរប៉ះពាល់ទៅនិងជំងឺដុះសាច់ច្រមុះធ្វើឲ្យកោសិកាមានការលូតលាស់លឿនជាទូទៅគឺសំដៅទៅលើតែអាហារណាដែលពាក់ព័ន្ធទៅនិងការអាលែហ្ស៊ី តែប៉ុណ្ណោះ ឧទាហរណ៍ អ្នកអាលែហ្ស៊ីជាមួយនិងអាហារអ្វីមួយដូចនេះអ្នកត្រូវតមអាហារទាំងនោះកុំឲ្យមានអាលែហ្ស៊ីជាមួយនិងអាហារ ចំពោះអាហារដែលមិនធ្វើឲ្យអាលែហ្ស៊ីអ្នកអាចញាំបានធម្មតា។
របៀបក្នុងការបង្ការ
សូមជួបជាមួយដុកទ័រឯកទេសដែលគាត់បានចេញថ្នាំសំរាប់ព្យាបាលដុះសាច់ច្រមុះ។ សូមបងប្អូនកុំប្រើប្រាស់ថ្នាំដោយចិត្តឯងគួរតែប្រើប្រាស់តាមឯកទេសពីព្រោះថ្នាំមានពេលកំណត់របស់វាត្រឹមត្រូវច្បាស់លាស់ហើយប្រសិនជាអាចគួរតែបញ្ឈប់ការប្រើប្រាស់ថ្នាំដោយខ្លួនឯងគ្មានការប្រឹក្សាពីគ្រូពេទ្យ។
សារដ៏មានសារៈប្រយោជន៍
ប្រសិបនបើអ្នកជំងឺមានជំងឺ ហឺត អាលែហ្ស៊ីច្រមុះ អ្នកគួរតែឧស្សាហ៍ទៅពិនិត្យសុខភាព និងព្យាបាលជាមួយគ្រូពេទ្យដែលមានឯកទេស ពីព្រោះជំងឺនេះជាជំងឺរុំារ៉ៃ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖