SkinTalk Ep.44 ប្រធានបទ៖ ការរលាកក្រពេញក្លៀក
ការរលាកក្រពេញក្លៀក គឺជាការស្ទះក្រពេញរន្ធញើសដែលធ្វើអោយញើសមិនបញ្ចេញមកក្រៅបាន។ មូលហេតុនេះធ្វើអោយស្បែកខាងក្រៅមានសភាពប៉ោង ក្រហម ពេលខ្លះអាចហើមនិងឈឺ បើសិនជាឈានដល់ករណីធ្ងន់ធ្ងរអាចមានខ្ទុះផងដែរ។
កត្តាបង្ក
ការរលាកក្រពេញក្លៀកនេះភាគច្រើនកើតលើអ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកលើសគីឡូខ្លាំង មិនសូវមានអនាម័យលើខ្លួនប្រាណ និងអ្នកដែលចូលចិត្តកោរ ឬដករោមក្លៀកញឹកញាប់។
រោគសញ្ញាមួយចំនួន នៅពេលក្រោយដករោមក្លៀកហើយ មានការឡើងកន្ទួលលើសពីមួយសប្តាហ៍ ហើយឡើងក្រហមនិងមានការឈឺចាប់គឺអាចចាត់ចូលថាមានការរលាកក្រពេញក្លៀក ប៉ុន្តែបើសិនជាកន្ទួលតែ 2-3 ថ្ងៃបាត់ទៅវិញមិនជាបញ្ហានោះទេ។
ការព្យាបាល
បើសិនការរលាកមានលក្ខណៈស្រាល គឺអាចព្យាបាលបាននៅផ្ទះដោយខ្លួនឯង ដោយគ្រាន់តែធ្វើការអនាម័យក្លៀកអោយបានស្អាតល្អ មិនត្រួវអោយបែកញើសញឹកញាប់ពេកនោះទេ បន្ទាប់មកអ្នកអាចទិញថ្នាំយកទៅលាបនៅលើក្លៀកដើម្បីកាត់បន្ថយស្នាម។ ប៉ុន្តែបើសិនជាឈានដល់ករណីលក្ខណៈធ្ងន់ធ្ងរ គឺមិនអាចព្យាបាលដោយខ្លួនឯងបានទេ អ្នកជំងឺគួរតែទៅមន្ទីរពេទ្យដើម្បីព្យាបាលជាមួយគ្រូពេទ្យជំនាញនឹងតាមដានអំពីជំងឺរបស់ខ្លួន៕
អត្ថបទ៖ SREY.NOCH
សូមទស្សនាវីដេអូខាងក្រោម៖