[វីដេអូ] Ep.26 ប្រធានបទ៖ការយល់ដឹងអំពីសុខភាពមាត់ធ្មេញមុនពេលយកបុត្រ

 
[វីដេអូ] Ep.26 ប្រធានបទ៖ការយល់ដឹងអំពីសុខភាពមាត់ធ្មេញមុនពេលយកបុត្រ

១.ហេតុអ្វីបានជាត្រូវជួបជាមួយគ្រូពេទ្យដែលមានឯកទេសមាត់ធ្មេញមុនពេលយកបុត្រ?
ពីព្រោះការជួបជាមួយគ្រូពេទ្យដើម្បីពិភាក្សាសុខភាពទូទៅ ជាពិសេសការពិនិត្យមើលសុខភាពមាត់ធ្មេញក៏មានសារ:សំខាន់ណាស់ ព្រោះនៅពេលមានគភ៌សារធាតុចិញ្ចឹមមួយចំនួននឹងមានការបាត់បង់។ ម្ស៉ាងវិញទៀតអាចនឹងមានផលប៉ះពាល់ដល់ទារក ប្រសិនបើព្យាបាលមាត់ធ្មេញអំឡុងពេលមានកូន។

២.តើការមានផ្ទៃពោះមានផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញដែរឬទេ?
ទាក់ទងជាមួយការមានផ្ទៃពោះជាទូទៅស្រ្តីមានការប្រែប្រួលអ័រម៉ូន ការប៉ះពាល់សុខភាពមាត់ធ្មេញជាងគេគឺការរលាកអញ្ចាញនិងបញ្ហាពុកធ្មេញ។

ការថែទាំ​សុខភាព​មាត់​ធ្មេញ​អំឡុងពេល​មាន​ផ្ទៃពោះ​ - វិទ្យុវាយោ - VAYO FM  Radio

សុខភាពមាត់ធ្មេញ៖ ការថែរទាំធ្មេញចំពោះស្រ្តីមានផ្ទែពោះ - Pachem Dental
៣.តើមានផលវិបាកឬទេនៅពេលមានបញ្ហាមាត់ធ្មេញកំឡុងពេលពពោះ?  
 ចាប់ពីដែលមានរហូតដល់កើតជាទូទៅរយៈពេល ៤០សប្តាហ៍គេនិយាយអំពីត្រីមាស វាមាន៣ត្រីមាស។
   . ត្រីមាសទី១ ចាប់ពីសប្តាហ៍ទី១ដល់សប្តាហ៍ទី១៤
   . ត្រីមាសទី២ ចាប់ពីសប្តាហ៍ទី១៤ ដល់ សប្តាហ៍ទី២៨
   . ត្រីមាសទី៣ ចាប់ពីសប្តាហ៍ទី២៨ ដល់ សប្តាហ៍៤០
ម្ស៉ាងវិញទៀត នៅពេលមានផ្ទៃពោះមិនគួរប្រើថ្នាំសេរីបានទេ ត្រូវមានការប្រុងប្រយ័ត្ន ឬពិគ្រោះជាមួយគ្រូពេទ្យមុនពិសារសូម្បីតែថ្នាំបំបាត់ការឈឺចាប់ក៏មានកម្រិតមួយដែលត្រូវផ្ទៀងផ្ទាត់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖