[វីដេអូ] Ep.23 ប្រធានបទ៖ ធ្មេញថ្គាមទាល់
១. តើអ្វីទៅជាធ្មេញថ្គាមទាល់?
ថ្គាមទាល់ជាធ្មេញថ្គាមទី1ដែលដុះនៅខាងក្រោយគេ ជាទូទៅវាដុះនៅក្រោយថ្គាមធំទី2។ការលូតលាស់របស់ធ្មេញថ្គាមទាល់ដុះចន្លោះពីរអាយុ 17-25 ឆ្នាំ អ្នកខ្លះអាចដុះមកលឿន អ្នកខ្លះដុះមកយឺតឬក៏ខ្លះទៀតកប់ក៏មាន។
២. តើមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាកំពុងដុះថ្គាមទាល់?
ចំពោះសញ្ញាដែលធ្វើឲ្យមានការដុះធ្មេញថ្គាមទាល់រួមមាន៖
- ទាក់ទងនឹងអញ្ចាញធ្មេញនៅពេលដែលដុះធ្មេញទាល់ អាចមានការហើមឈឺចាប់នៅកន្លែងនឹងផ្ទាល់អ្នកខ្លះទៀត អាចមានឡើងក្រហមនៅខាងក្រោយធ្មេញថ្គាមធំទី2
- អាចមានបញ្ហាឈឺកន្លែថ្គាមធំតែម្ដង
- ពាក់ព័ន្ធជាមួយការហាមាត់ ពិបាកក្នុងការហាមាត់អាចមានការឈឺចាប់
- បញ្ហាធំក្លិនមាត់
៣. តើមូលហេតុអ្វីត្រូវដកថ្គាមទាល់ចេញ?
មូលហេតុដែលត្រូវដកថ្គាមទាល់ចេញ ព្រោះមានកត្តាទាក់ទងជាមួយអញ្ចាញធ្មេញ ស៊ីសឬហៅថាដុំ។
- បញ្ហាអញ្ចាញធ្មេញ : នៅពេលយើងទុកធ្មេញថ្គាមទាល់ ធ្វើឲ្យមានការបង្កកំណើតនៅអញ្ចាញធ្មេញរបស់យើងដែលបណ្ដាលឲ្យមានការហើម ការឈឺចាប់ មានក្រហមនៅកន្លែងអញ្ចាញធ្មេញ។
- បញ្ហាធ្មេញ : បើសិនដុះមកមិនស្អាត វាអាចជាប់ចំណីធ្វើឲ្យប៉ះពាល់ដល់ធ្មេញជិតខាងដែល(ថ្គាមធំទី2)គឺវាធ្វើឲ្យមានពុកធ្មេញនៅចន្លោះនឹង។
- ស៊ីសឬហៅថាដុំ : វាជាដុំគីស។ ភាគច្រើនគ្រូពេទ្យជំនាញគាត់តែងតែណែនាំឲ្យអ្នកជំងឺឲ្យមកថតដើម្បីមើលឬសរបស់ធ្មេញ មើលថាមានដុំគីសឬអត់។
៤. តើថ្គាមទាល់ណាត្រូវគួរទុកនិងថ្គាមទាល់ណាត្រូវដកចេញ?
ថ្គាមទាល់ដែលត្រូវទុក គឺជាថ្គាមទាល់ដែលដុះចេញមកត្រង់ជួរជាមួយនឹងថ្គាមធំទី2 ហើយគ្មានផលប៉ះពាល់ដល់ធ្មេញជិតខាង។ម្យ៉ាងទៀតអញ្ចាញអត់មានរលាកឬហើមយើងអាចទុកបាន។ចំពោះធ្មេញទាល់ដែលត្រូវដកចេញឬវះកាត់ចេញ ធ្មេញខ្លះដុះមកត្រង់ប៉ុន្តែដុះមកខុសទីតាំងធ្វើឲ្យចំណីអាហារកកជាប់ បណ្ដាលឲ្យពុកប៉ះពាល់ដល់ធ្មេញជិតខាងទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖