[វីដេអូ] Ep.35 ប្រធានបទ៖ មូលហេតុអ្វីបានជាយើងត្រូវធ្វើការសម្អាតធ្មេញរៀងរាល់ ៦ខែម្ដង?
១. តើមូលហេតុអ្វីបានជាត្រូវចាំបាច់មកជួបជាមួយពេទ្យធ្មេញរាល់៦ខែម្ដង?
ចំពោះមូលហេតុគឺដោយសារតែដើម្បីឲ្យទន្តពេទ្យជួយធ្វើការសម្អាតធ្មេញ ពីព្រោះជាប្រចាំថ្ងៃ ម្ហូបចំណីអាហារជាច្រើនស្ថិតជាប់តាមធ្មេញ ហើយអ្នកសម្អាតធ្មេញមិនបានស្អាតល្អ ។ ប៉ុន្តែពេលខ្លះអ្នកសំអាតស្អាត ហើយពេលខ្លះទៀតអ្នកសំអាតមិនបានគ្រប់ជ្រុងជ្រោយដោយសារតែចំណីអាហារខ្លះគឺគៀបជាប់នៅរវាងចន្លោះធ្មេញនិងអញ្ចាញធ្មេញដែលបង្កឲ្យមានកំណកកំបោររឹង។
២. តើការសម្អាតជាញឹកញាប់មានផលប៉ះពាល់ដែរឬទេ?
ការសម្អាតធ្មេញញឹកញាប់អាចមានផលប៉ះពាល់ឬក៏ស្រាវផងដែរ គឺអាចសម្អាតធ្មេញ៣ខែម្ដងក៏បានមិនបាច់ចាំដល់៦ខែម្ដងទេ។ អាចនឹងមានការស្រាវផងដែលបើសិនជាសម្អាតមិនត្រឹមត្រូវតាមបច្ចេកទេស។
សូមទស្សនាវីដេអូខាងក្រោម៖