មិនគួរឲ្យជឿ! កន្ទួតមិនត្រឹមតែយកមកហូបផ្លែប៉ុណ្ណោះទេ តែក៏ជាឱសថធម្មជាតិព្យាបាលជំងឺបានផងដែរ!

រុក្ខជាតិ៖ កន្ទួត មិនត្រឹមតែអាចហូបផ្លែនោះទេ វាក៏ជាថ្នាំសម្រាប់ព្យាបាលជំងឺមួយចំនួនផងដែរ។ យើងនឹងបង្ហាញអ្នកឲ្យដឹងពីអត្ថប្រយោជន៍នៃកន្ទួត និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

 
មិនគួរឲ្យជឿ! កន្ទួតមិនត្រឹមតែយកមកហូបផ្លែប៉ុណ្ណោះទេ តែក៏ជាឱសថធម្មជាតិព្យាបាលជំងឺបានផងដែរ!
កន្ទួត
មិនគួរឲ្យជឿ! កន្ទួតមិនត្រឹមតែយកមកហូបផ្លែប៉ុណ្ណោះទេ តែក៏ជាឱសថធម្មជាតិព្យាបាលជំងឺបានផងដែរ!
មិនគួរឲ្យជឿ! កន្ទួតមិនត្រឹមតែយកមកហូបផ្លែប៉ុណ្ណោះទេ តែក៏ជាឱសថធម្មជាតិព្យាបាលជំងឺបានផងដែរ!

 

+ផ្នែក​ប្រើ​ប្រាស់៖ ឫស ដើម ស្លឹក។ 

+រសជាតិ៖ ផ្លែ​មាន​រសជាតិជូរ ​ផ្អែម សាប ប្រើ​សំរាប់​ជា​ថ្នាំ​បំបាត់​ស្រេក​ទឹក។ 

+សមាស​ធាតុ​គីមី៖ ក្នុង​ផ្លែ​មាន​ទឹក មាន Protides, Lipdes, Glucides, Acid Acetique, Vitamine C ។

+សំបក​ឫស​មាន៖ Tanin18%, Saponine, Acid Galique ។

+សំបក​ដើម៖ ព្យាបាល បូស ស្វាយ របួស​ចេញ​ឈាម រមាស់ ឈឺ​ធ្មេញ ឈឺ​ភ្នែក រលាក​ត្រចៀក​មាន​ខ្ទុះ ក្អក​មាន​ស្លេស្ម៍ ស្ងោរ​ងូត​សំរាប់​ព្យាបាល​ចែង​ថ្ងៃ។

+ឫស និង​សំបក​ឬស៖ មាន​ជាតិ​ពុល ព្យាបាល​រោគ​សើរ​ស្បែក ដោយ​ដាំ​ទឹក​លាង​ពី​លើ​កន្លែង​រមាស់ និង​ចែង​ថ្ងៃ។ បើ​ផឹក​ត្រូវ​ប្រើ​កំរិត​តិចតួច ដោយ​ប្រុងប្រយ័ត្ន​ព្រោះ​មាន​ជាតិ​ពុល។

+ស្លឹក៖ ព្យាបាលគ្រុនក្ដៅ ស្ងោរ​ងូត​ព្យាបាល​ចែង​ថ្ងៃ ឈាម​អញ្ចាញ​ធ្មេញ។

*សូមបញ្ជាក់ថាឫស ដើម ស្លឹក​កន្ទួត មិនអាចព្យាលបាលជា ១០០%ទេ វាគ្រាន់តែជា ផ្នែកមួយ សំរាប់ព្យាបាលជម្ងឺស្រាលៗតែប៉ុនោះ ដូចនេះអ្នកអាចទៅពិគ្រោះ​ ជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន៕

 

ប្រភព​៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ  ​ដោយ៖ ជា​ បញ្ញា