ពលករខ្មែរ ១៤៧នាក់ ជាប់តាមព្រំដែនថៃ ត្រូវបានអនុញ្ញាតឱ្យចូលប្រទេស តាមច្រកខេត្តបន្ទាយមានជ័យ ក្រោយពីបើកព្រំដែនឡើងវិញ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ ឱ្យដឹងថា មានពលករខ្មែរប្រមាណ១៤៧នាក់មានទាំងក្មេងតូចៗផងនោះត្រូវបាន អនុញ្ញាតឱ្យ ឆ្លងព្រំដែនចូលមកទឹកដីកម្ពុជាវិញហើយ តាមច្រកខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ សុក្រទី១៣ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីបានជាប់តាមព្រំដែនលើទឹកដីថៃ ក្នុងរយៈពេល ដែលកម្ពុជាបិទព្រំដែនពីរសប្តាហ៍កន្លងមកនេះ ដើម្បី ទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា ខណៈដែលប្រទេសថៃកំពុងផ្ទុះ ឡើងរាតត្បាតយ៉ាងខ្លាំង នូវមេរោគដ៏កាចសាហាវនេះ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ឱ្យដឹងទៀតថា ជាមួយការអនុញ្ញាតឱ្យចូល ក្នុងប្រទេសវិញនេះកម្លាំងទ័ពកងពលតូចថ្មើរជើងលេខ៥១បានសហការចុះទៅជួយសម្របសម្រួលនៅបន្ទាត់ព្រំដែនដោយពិនិត្យសុខភាពរកមេរោគកូវីដ១៩តាមរយៈការយក សំណាក តេស្តរហ័ស និងដឹកជញ្ជូនពួកគេទៅកាន់មណ្ឌលចត្តាឡីស័ក។

 
ពលករខ្មែរ ១៤៧នាក់ ជាប់តាមព្រំដែនថៃ ត្រូវបានអនុញ្ញាតឱ្យចូលប្រទេស តាមច្រកខេត្តបន្ទាយមានជ័យ ក្រោយពីបើកព្រំដែនឡើងវិញ

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១បានគូសបញ្ជាក់ថា ក្រៅពីជួយ សម្រួលពលករចូលមកទឹកដីខ្មែរ ត្រួតពិនិត្យសុខភាព និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ហើយនោះ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តឈរជើងរឹតបន្តឹងបំពេញ ប្រតិបត្តិការ ល្បាត ទប់ស្កាត់ ការលួចឆ្លងដែន ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ធានាកុំឱ្យមានឆ្លងរាលដាលចូលក្នុងសហគមន៍នូវមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា។ លោកឧត្តមសេនីយ៍ត្រី ក៏បានដាក់បទបញ្ជាទៅកងកម្លាំងជួរមុខទាំងអស់ត្រូវបង្កើន ការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលឃាត់ពលករដោយសារពលករមួយចំនួន ដែលវិលត្រឡប់ មកពីប្រទេសថៃ អាចមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានអំពាវនាវ ដល់ប្រជា ពលរដ្ឋដែលមានបំណងវិលចូលប្រទេសវិញតាមខេត្តបន្ទាយមានជ័យ កុំឱ្យលួច ឆ្លងដែននៅ តាមច្រករបៀង ត្រូវឆ្លងតាមច្រកដែលអាជ្ញាធរបានរៀបចំទទួលនោះមានតាមច្រកអូរបីជាន់ ច្រកបឹងត្រកួន និងម៉ាឡៃដើម្បីងាយស្រួលគ្រប់គ្រងបងប្អូនក្នុងការធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក ចៀសវាងការនាំមេរោគទៅគ្រួសារ និងឆ្លងរាលដាលក្នុងសហគមន៍នោះ៕

ប្រភព: ក្រសួងព័ត៌មាន