ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ

កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីព្យាបាលអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់កើនចំនួន ២៦៨នាក់។

 
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១២ ខែសីហាឆ្នាំ ២០២០ថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩សរុបកើនចំនួន ២៦៨នាក់នៅក្នុងនោះមានស្រី ៥៣នាក់​ និងបុរស ២១៥នាក់។

សូមជម្រាបថា កម្ពុជាបានព្យាបាលករណីជាសះស្បើយសរុបនៅទូទាំងប្រទេសមានចំនួន ២២០នាក់ ដែលស្មើនឹង ៨២,០៩% ធៀបនឹងចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុប ២៦៨នាក់នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ០២ករណីគឺបុរសជនជាតិចិន​ ០១នាក់ និងស្រ្តីជនជាតិអាមេរិកកាំង ០១នាក់។

គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង ឯកជនមានចំនួនសរុប ៤៨នាក់។

សូមរម្លឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕

 

 

 

ប្រភព: ក្រសួងសុខាភិបាល