SkinTalk Ep.42 ប្រធានបទ៖ ការសម្រកខ្លាញ់

ដើម្បីឲ្យការសម្រកខ្លាំញ់មានប្រសិទ្ធភាព លុះត្រាតែអ្នកមានសុខភាពល្អ។ការសម្រកខ្លាញ់ មានន័យថាដក ឬការបំបែកខ្លាញ់ចេញពីក្នុងខ្លួន។

 
SkinTalk Ep.42 ប្រធានបទ៖ ការសម្រកខ្លាញ់

ដើម្បីឲ្យការសម្រកខ្លាញ់មានប្រសិទ្ធភាព លុះត្រាតែយើងមានសុខភាពល្អ ហាត់ប្រាណជាប្រចាំ និងញុំាអាហារតមហើយ ប្រសិនបើមិនស្រកគីឡូគឺយើងអាចសម្រេចចិត្តជ្រើសរើសបច្ចេកទេសក្នុងការសម្រកគីឡូបាន។

ចំពោះអ្នកដែលមានជំងឺប្រចាំកាយ​​​​​ កំពុងប្រើប្រាស់ថ្នាំឬមានឈឺអ្វីមួយ សុខភាពកំពុងកង្វះសារជាតិចិញ្ចឹម ខ្សោយ គឺមិនសូវជាសមស្របក្នុងការសម្រកខ្លាញ់នោះទេ។

ការសម្រកខ្លាញ់តាមក្បួនវេជ្ជសាស្ត្រចែកចេញជា 2 ធំៗ គឺ៖

  • ការសម្រកខ្លាញ់ដោយការវះកាត់ ៖ មានន័យថាដោយការបូមយកខ្លាញ់ចេញ។
  • ការសម្រកខ្លាញ់ដោយមិនមានការវះ ៖ គឺមានជម្រើសច្រើនដូចជា ការចាក់សម្រកខ្លាញ់ ការប្រើម៉ាស៊ីនដើម្បីរំលាយជាតិខ្លាញ់ ការញុំាថ្នាំ ឬផលិតផលលាបមួយចំនួនទៀត ប៉ុន្តែវាអាចមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា។

​សូមជម្រាបថា បើសិនជាការសម្រកខ្លាញ់មិនបានត្រឹមត្រូវអាចមានផលប៉ះពាល់ទៅដល់សុខភាព ពេលខ្លះឈានដល់ការបាត់បង់ជីវិត។ ​ ដូច្នេះមុននឹងសម្រេចចិត្តទទួលសេវាកម្មអ្វីមួយសូមជ្រើសគ្លីនិក ឬមន្ទីរពេទ្យដែលជឿទុកចិត្តសមស្របនឹងបច្ចេកទេសច្បាស់លាស់របស់គ្រូពេទ្យជំនាញផងដែរ៕


សូមទស្សនាវីដេអូខាងក្រោម៖